អីយ៉ា! ស្ងាត់ៗ ចែកា ចូលរោងការ នៅថ្ងៃនេះបាត់ ពិតជាស្រស់ស្អាតដល់ហើយ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកផេក “សិល្បករកម្ពុជា” ​បានប្រាប់ឲ្យដឹងថា៖ “តារាចំរៀង អឿន ម៉ូលីកា ចូលរោងការថ្ងៃនេះហើយ

តារាចំរៀង និងជាអគ្គនាយិការក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី បានចូលរោងការហើយនៅថ្ងៃនេះ គឺរៀបអាពាហ៍ពិពាហ៍ ជាមួយកូនកម្លោះ លោក ហុង មានុន ដែលពិធីសូត្រមន្តល្ងាចនេះ គឺធ្វើនៅ ដឹព្រៀមៀសែនសុខ អាគារB ។

ល្ងាចនេះក៏ឃើញមានវត្តមានភ្ញៀវកិត្តិយស ចូលរួមពិធីសូត្រមន្ត យ៉ាងច្រើនកុះករ ឯកូនកម្លោះកូនក្រមុំ មានទឹកមុខសប្បាយរីករាយ ក្រៃលែងដែលជាថ្ងៃជោគថ្ងៃជ័យថ្ងៃសិរីសួស្តីរបស់ខ្លួន ហើយនៅថ្ងៃស្អែកទី១៨ ខែមករា ឆ្នាំ២០២០ គឺជាថ្ងៃទទួលភ្ញៀវកិត្តិយសចូលរួមពិសារភោជនីយអាហារ ចាប់ពីម៉ោង៥ល្ងាចតទៅនៅ ដឹព្រៀមៀសែនសុខ ។ ដោយ អុឹម ជីវ៉ា”៕

Related posts

Leave a Comment