សែនស្រណោះណាស់! ទិដ្ឋភាពពិធីឈួ លភ្លើ ងបូ ជា ស ព នារីដ៏ស្រស់ស្អាត ដែលត្រូវបានគូដណ្តឹង បា ញ់ ស ម្លា ប់​ ឃើញហើយស្ទើតែទប់ទឹកភ្នែកមិនជាប់ទេ

កាលពីយប់ម្សិលមិញនេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានហេតុកា រណ៏ ប ង្ក ភាពភ្ញាក់ផ្អើ លមួយបានកើតឡើង ទាក់ទងនឹងក រ ណី ឃា ត កម្ម មួយ ដោយនារីស្រស់ស្អាតវ័យក្មេងម្នាក់ មានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យយោធា និងបច្ចុប្បន្នជាអ្នកលក់គ្រឿងសំអាង តាមអនឡាញ ត្រូវបានបុរសជាគូដណ្ដឹង មានឈ្មោះ យឺន វ៉ាន់ដេត អាយុ៣០ឆ្នាំ មុខរបបជានាយទាហា ន នៅអង្គភាព កងពលតូចលេខ៧០ មានឋាន ន្ដរ ស័ ក្កវរ សេនីយ៍ត្រី បានបា ញ់ចំនួន ៥គ្រា ប់ ដោយក្នុងនោះបានបា ញ់ត្រូវនារី រង គ្រោះ ចំនួន ១គ្រា ប់ចំត្រង់ក ញ្ចឹង ក ហើយនារី រង គ្រោះ បាន ស្លា ប់ បា ត់ ប ង់ ជី វិត នៅពេលបញ្ចូលទៅដល់មន្ទីរពេទ្យ។ ហេតុកា រណ៏មួយនេះ បានកើតឡើងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនោះដែរ យោងតាមរយៈប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖”នៅមុនពេលកើតហេតុ គេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាគូដណ្ដឹងរបស់នារី រង គ្រោះ បានបីនារី រង គ្រោះ ដោយសភាពហូ រ ឈា ម ស្រោ ច ពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។ ភ្លាមៗនោះអ្នកជិតខាង បានជួយដឹកនារី រង គ្រោះ ខាងលើជាមួយគូដណ្ដឹងយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប ន្ទា ន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើ រង រ បួ ស ដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញ រ បួស ត្រូវគ្រា ប់កាំ ភ្លើ ងជាច្រើនគ្រា ប់ តែជាអកុ សល ដោយសារ រ បួ សធ្ង ន់ធ្ង រពេក

នារី រង គ្រោះ បាន ស្លា ប់ បាត់ ប ង់ ជី វិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាគូដណ្ដឹង ក៏បានរត់គេចខ្លួនបាត់”។ ទាក់ទងចំពោះ ឃា ត កម្ម ខាងលើនេះ សមត្ថកិច្ចបានដាក់ការ ស ង្ស័ យ ជាជំហានដំបូង ដែលឈានរហូតទៅដល់មានការ បា ញ់ ស ម្លា ប់ នារីជាគូដណ្ដឹងទាំងយប់នេះ អាចជា ក រ ណី ភ្លើ ង ស្នេហ៏ប្រ ចណ្ឌ។ យ៉ាងណាមិញ នារសៀលថ្ងៃនេះដែរ ស ព របស់នារី រង គ្រោះ ត្រូវបានក្រុមគ្រួសារបានយកមកប្រារព្ធពិធី ឈួ ល ភ្លើ ង បូ ជា ស ព ហើយ ដោយមានការអញ្ចើញចូលរួម​​ច្រើនពីសំណាក់ញាតិ​មិត្ដ និងអ្នកជិតខាង ក្រោមទិដ្ឋភាពសោកសង្រេងជាទីបំផុត ​ព្រោះ​តែទើបឃើញមុខនឹងនិយាយគ្នាស្រស់ៗ កាលពីម្សិលមិញសោះ ​តែបែរជាត្រូវ​ បែ ក ​គ្នា​ជា​រៀង​រហូត​ មិន​អាចវិល​ត្រឡប់លឿនបែបនេះទៅវិញ។

Related posts

Leave a Comment