ចុមថ្មីចែសម៉ង! បុរសម្នាក់ មិនចាំយូរ តេទៅសួរអ្នកនាង ខ្ញុង សួរអំពីរឿងលួចថតគេ សួរឡើងដាច់ផ្ងារម៉ង…(មានវិដេអូ)

បន្ទាប់ពីជម្លោះនៅប្រលានយន្តហោះរួចមក ឃើញថាមានគណនីហ៊្វេកបុកជាច្រើន និងបុគ្គលល្បីៗចេញមុខចេញមាត់ លើកឡើងនូវមតិផ្សេងៗគ្នាចំពោះរឿងនេះ។ យ៉ាងណាមិញថ្មីចែសទៀតហើយ ដោយបុរសម្នាក់បានតេទៅអ្នកនាង ខ្ញុង សួរត្រង់ៗយកតែម្តង។ ដោយបានចោទជាសំណួរថា៖នៅ

ទល់មុខកាណាឌីយ៉ាមានក្មេងបែកថ្នាំតើយើងគួរតែទៅថតឬក៏ទៅប្រាប់គេសិនទន្ទឹមនឹងរឿងរ៉ាវនេះដែរបើយើងក្រឡេកមកមើលឃ្លីបវីដេអូមួយនេះអ្នកនាងខ្ញុងហាក់មិនមានការចាប់អារម្មណ៍ពីការចោទជាសំនួរនេះទេដែលការចោទសួរជាសំនួរនេះសំដៅទៅលើ

ន័យប្រៀបធៀបតែប៉ុណ្ណោះ។ ជាពិសេសនោះគឺថាមានបងប្រុសម្នាក់ក៏បានចូលCommentក្នុងឃ្លីបវីដេអូមួយនេះបានមានការលើកឡើងថា៖«ប្អូនកាន់តែខុសបើប្អូនមិនសិក្សាពីពាក្យពេចន៍ររបស់ច្បាប់។ម្ចាស់រូបថតមានសិទ្ធិខាងរូបភាពដែលជាផ្នែកមួយនៃសិទ្ធិបុគ្គលដែលទទួលបានការការពារដោយក្រមរដ្ឋប្បវេណី។មាត្រា១០“សិទ្ធិរបស់បុគ្គលសំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹង

ជីវិតរូបកាយសុខភាពសេរីភាពនាមកិត្តិយសភាពឯកជនឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល”។ ក្នុងន័យនេះសិទ្ធិខាងរូបភាពគឺជាសិទ្ធិរបស់បុគ្គលក្នុងការហាមឃាត់អ្នកដទៃមិនឲ្យថតឬផ្សព្វផ្សាយរូបភាពរបស់ខ្លួន។ដូច្នេះបើ

ទោះបីត្រឹមតែថតរូបហើយមិនយករូបថតទៅផ្សព្វផ្សាយក៏ដោយក៏ជាការរំលោភលើសិទ្ធិខាងរូបភាពដែរប្រសិនបើគ្មានការព្រមព្រៀងពីម្ចាស់រូប។២-ដូច្នេះមានន័យថារាល់ពេលដែលចង់ថតរូបអ្នកណាម្នាក់គឺដាច់ខាតត្រូវតែមានការព្រមព្រៀងពីសាមីខ្លួនជាមុនជានិច្ចឬយ៉ាងណា? ជាគោលការណ៍គឺត្រូវតែមាន

ការព្រមព្រៀងពីម្ចាស់រូបជាមុនសិនទាំងការថតរូបនិងការយករូបថតទៅផ្សព្វផ្សាយព្រោះថាការព្រមព្រៀងឲ្យថតមិនមែនមានន័យថាឲ្យយករូបថតនេះទៅផ្សព្វផ្សាយទេ។ការព្រមព្រៀងឲ្យថតឬឲ្យចុះផ្សាយរូបថតអាចជាការព្រមព្រៀងដោយជាក់ច្បាស់(ម្ចាស់រូបប្រាប់អ្នកថតថាខ្លួនអនុញ្ញាតឲ្យ

ថតរូបឬយករូបថតទៅផ្សព្វផ្សាយ)ឬដោយតុណ្ហី(ម្ចាស់រូបដឹងដែរថាគេថតតែមិនជំទាស់ឬដឹងដែរថាគេយករូបទៅចុះផ្សាយតែមិនជំទាស់គឺមានន័យស្មើនឹងយល់ព្រមឲ្យគេថតរូបឬឲ្យគេយករូបថតទៅចុះផ្សាយ)។ ក៏ប៉ុន្តែអ្នកថតគួរតែស្វែងរកការព្រមព្រៀងឲ្យបានជាក់ច្បាស់ពី

ម្ចាស់រូបប្រសើរជាងការព្រមព្រៀងដោយតុណ្ហីជាពិសេសបើចង់យករូបថតគេទៅផ្សព្វផ្សាយពីព្រោះថាបើគ្មានការព្រមព្រៀងដោយជាក់ច្បាស់ជាមុនទេម្ចាស់រូបមិនត្រឹមតែអាចទាមទារឲ្យដករូបនេះចេញវិញទេប៉ុន្តែថែមទាំងអាចទាមទារសំណងជំងឺចិត្តទៀតផងយោងតាមក្រមរដ្ឋប្បវេណីមាត្រា១៣ហើយអ្នកថតក៏អាចនឹងទទួលទោសពន្ធនាគារនិងការពិន័យតាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ»៕

Related posts

Leave a Comment