ភ្នំពេញ៖ មហាជនមួយចំនួនយល់ជ្រាបច្បាស់ហើយថា ជីវិតជាគូមិនងាយស្រួលដូចជាការគិតនោះទេ យ៉ាងណាមិញការរស់នៅជាមួយគ្នា មិនសមប្រកបនោះ ចឹងមានតែចែកផ្លូវគ្នាទេ ស្ត្រីមេម៉ាយម្នាក់ ប៉ុន្តែមានរូបសម្បត្តិល្អស្រស់មិនចាញ់ក្រមុំម្នាក់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក
បន្ទាប់ពីនាងបានរៀបចំពិធីជប់លាងមេម៉ាយច្បាស់លាស់ ដែលពិធីពិតជាប្លែកមិនធ្លាប់មាននិងឃើញពីមុនមកទេ។ ដោយឡែក ពិធីជប់លាងនេះទំនងការប្រកាសបើកបេះដូងសារជាថ្មី និងប្រកាសប្រាប់ថារូបគាត់មិនមានជាប់ជំពាក់វគ្គវិនជាមួយបុរសណាឡើយ
បេះដូងនៅទំនេរស្អាត។នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះថា Kanha Om បានបង្ហោះរូបកម្មវិធីខាងលើប៉ុន្មានសន្លឹក ជាមួយសារចោក់ដោតយ៉ាងដូច្នេះថា៖ ដោះលែងបានក៏ដោះលែងទៅចប់បានក៏ចប់ទៅ ព្រោះរឿងខ្លះរឹតតែចង់ផ្អោបរឹតតែមានទុក្ខ រឹតតែឈឺចាប់។ ក្រោយពីខាងកម្មវិធីខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ដោយបានធ្វើការខមមិនសួរយ៉ាងព្រោងព្រាត។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ។ប្រភព៖ ហ្វេសប៊ុក