កប់សារី! ពិតជាស្អាតណាស់ រូបថត Pre Wedding របស់ តូតា និងអនាគតស្វាមី

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់សោភា គឺ កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នោះ តាមរយៈការសម្តែងរឿងល្បីៗជាច្រើនឲ្យផលិតកម្មធំៗ។ នៅពេលដ៏ល្បីខាងមុខនេះ តារារូបនេះ មានដំណឹងល្អហើយ ដោយនឹងចូលរោងការជាផ្លូវការហើយជាមួយ បុរសសង្ហាម្នាក់ នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២០។

ចំណែកនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ម៉ាក សែនសូនីតា និងអនាគតស្វាមីបានទៅសុំសិទ្ធ ដើម្បីរៀបអាពាហ៍ពិពាហ៍នៅសង្កាត់តាក្តុល ហើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Image Hunter Photography បានបង្ហោះរូប Pre Wedding របស់ តារារូបនេះ ជាមួយអនាគតស្វាមី ជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment