កាលពីយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញរឿងហេតុដ៏សែនរន្ធត់មួយ បានកើតឡើង ទីតាំងស្ថិតនៅ បុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយ បុរសម្នាក់ បានបាញ់សង្សាររបស់ខ្លួន ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យដោយសារតែភ្លើងប្រចណ្ឌ ។
ក្រោយពេល កើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីត្រួតពិនិត្យសាកសព និងកន្លែងកើតហេតុ រួចធ្វើកំណត់ហេតុ ប្រគល់សព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែកជនដៃដល់ សមត្ថកិច្ចជំនាញកំពុងតែ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ក្នុងនោះផងដែរ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Ma Nou បានប្រាប់បញ្ជាក់ទាំងអារម្មណ៍រំជួលចិត្តថា “Rip. លឿនណាស់បងស្រីទៅចោលប្អូនហើយ…. សូមអោយកើតជាតិណាៗ កុំអោយបងអភ័ពដូចជាតិនេះអី ទទួលយកមិនបានទេលោកអើយ… សល់តែ2ខែជាងទៀត ចូលរោងការផង”៕