កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានបង្ហោះសារដ៏រន្ធត់មួយក្នុងហ្វេសប៊ុករបស់ខ្លួន ជាមួយការរៀបរាប់គួរឲ្យអាណិតខ្លោចចិត្ត ដោយស្វាមីខ្លួនទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍។ លក្ខិណា បានបញ្ជាក់បន្ថែមថា៖
“យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាព នៅថ្ងៃ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចរាចរណ៍។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ងុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង។
អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ។ សូមបងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភ អូននឹងមេីលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់”។
ក្នុងនោះផងដែរ គេក៏បានឃើញតារាសម្តែងរូបនេះ រៀបរាប់ប្រាប់សារព័ត៌មាន ក្នុងស្រុកមួយ ទាំងអារម្មណ៍រំជួលចិត្ត ស្រក់ទឹកភ្នែក ចំពោះការបាត់បង់ស្វាមី ព្រោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នាព្រឹកម្សិលមិញនេះ។ តារារូបនេះក៏បាននិយាយទាំងអួលដើមកថា៖
“ចង់និយាយថាវាភ្លាមៗពេក ខ្ញុំទទួលយកអត់បាន ព្រោះអីខ្ញុំអាណិតកូន កូនខ្ញុំនៅតូច ហើយប៉ាវាស្រឡាញ់កូនណាស់ ព្រលឹមឡើងអញ្ចឹងវាក្រោកមក វាទៅខ្វេះភ្នែកឪវាហើយ វាទៅញោះ ឲ្យឪវាភ្ញាក់ ហើយប្រឡែងគ្នាដូចជ្រូកពុលអញ្ចឹង ជាមួយកូន ខ្ញុំដឹងថាគាត់ទៅដឹងតែបិទភ្នែកអត់ជិតហើយ ព្រោះគាត់នៅស្រណោះកូនគាត់… “។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕