អីយ៉ា អ្នកនាងសុគន្ធ និសា និងលោកឆន សុវណ្ណរាជ នៅក្រៅ ពេលមើលរូបនេះទើបដឹងថាអ្នកទាំង ២ ស្និទ្ធស្នាលគ្នាខ្លាំង

ភ្នំពេញ ៖ បច្ចុប្បន្ននេះ តារាប្រុសស្រី អ្នកនាងសុគន្ធ និសា និងលោកឆន សុវណ្ណរាជ មានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកទាំងពីកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ រហូតក្លាយជាដៃគូដ៏សាកសម សម្តែងជាមួយគ្នាបានយ៉ាងល្អ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើការចេញសម្តែងជាមួយគ្នាម្តងទៀត នៅក្នុងបទចម្រៀងថ្មី ដែលធ្វើឲ្យហ្វេនជាច្រើនទន្ទឹមរងចាំមើលគ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ

ត្រូវបានគេចាប់អារម្មណ៍ថា តារាទាំង២នេះទោះបីជាមិនសូវជាមានសម្តែងរួមគ្នាច្រើនដូចមុនយ៉ាងណាក្តី ក៏ប៉ុន្តែពួកគេនៅតែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើង។ដោយក្នុងនោះឃើញថា ពួកគេ បានបង្ហាញជាមួយនឹងការស្រលាញ់ លេងសើចជាមួយគ្នាយ៉ាងស្និទ្ធិស្នាលប្រៀបបានទៅនឹងបងប្អូនគ្នាយ៉ាងដូច្នោះ។ លើសពីនេះទៅទៀត ហ្វេនជាច្រើនក៏ពេញចិត្តទង្វើទាំងនេះ ដែលទោះបីជាមិនសូវបានជុំគ្នាច្រើនដូចមុន តែពួកគេនៅតែរីករាយ

និងលេចសើចជាមួយគ្នាបានយ៉ាងល្អគួរឲ្យសរសើរតែម្តង។លើសពីនេះទៅទៀត តាមរយៈការថតរបស់ពួកគេ បានធ្វើឲ្យហ្វេនចាប់អារម្មណ៍ និងត្រៀមចង់ទស្សនាការសម្តែងរបស់ពួកគេ ដែលមិនដឹងថាកាន់តែល្អខ្លាំងបែបណានោះទេ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment