កម្សាន្ត
ឆ្នាំនេះ Prang បានឱកាសគ្រងឈុតទេវតាជិះដំរីហែតាមផ្លូវ មហាជនសរសើរព្រាត
ថៃ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញប្រជាជនថៃកំពុងតែសប្បាយរីករាយនូវកម្មវិធីសង្ក្រាន្ត ឆ្នាំថ្មីប្រពៃណីជាតិរបស់គេយ៉ាងខ្លាំង ។ ស្ថិតក្នុងទី១៣ នេះ ភាគច្រើនប្រជាជនថៃតែងនិយមជួបជុំគ្រួសារ និងធ្វើពិធីស្រោចទឹកជូនឪពុកម្តាយ ព្រមទាំងរៀបខ្លួនទទួលទេវតាឆ្នាំថ្មី ។
ពិតណាស់ ហាក់មិនខុសអ្វីពីប្រពៃណីខ្មែរប៉ុន្មានទេ សម្រាប់ទេវតាឆ្នាំថ្មីរបស់ប្រទេសថៃក៏មានឈ្មោះ ព្រះនាងកិរិណីទេវី និងមានសត្វដំរីជាយានជំនិះដូចគ្នា ។ ដោយឡែក គេក៏ឃើញមានតារាស្រីថៃជាច្រើនបាននាំគ្នាតែងខ្លួនស្លៀកពាក់ជាទេវតាឆ្នាំថ្មីផងដែរ ។
យ៉ាងណាមិញ បើងាកទៅមើលតារាស្រី Prang Kannarun ឯណោះវិញ នាក្នុងឆ្នាំថ្មីនេះផងដែរ រូបនាងក៏បានទទួលឱកាសជាទេវតាឆ្នាំថ្មីដោយបានតែងខ្លួនបានយ៉ាងស្រស់ស្អាត និងមានការដង្ហែហែមហមយ៉ាងគគ្រឹកគគ្រេងពីបណ្តាមហាជនថៃ ដើម្បីស្វាគមន៍សង្ក្រាន្តឆ្នាំថ្មនេះ ។
ក្រោយពីបានគ្រងឈុត កិរិណីទេវី គេក៏បានឃើញថា Prang ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់បណ្តាអ្នកគាំទ្រជាខ្លាំង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
នៅសុខៗ ពេជ្រ សោភា ស្រាប់តែរំឭករឿងចាស់ ទាក់ទងនឹងកំពូលតារាប្រុសស្រី ៣ ដួងនេះ
ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀង ឱក សុគន្ធកញ្ញា , ពេជ្រ សោភា , លោក ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណារាជ អ្នកទាំង ៤ រូបនេះ សុទ្ធសឹងតែជាកំពូលតារាចម្រៀងគ្រាប់ពេជ្រក្នុងផលិតកម្មរស្មីហង្សមាស ហើយតារាចម្រៀងប្រុសស្រីទាំង ៤ រូបនេះ ក៏ជាមិត្តភក្តិសម្លាញ់មានទំនាក់ទំនងល្អនឹងគ្នាយ៉ាងជិតដិត ព្រោះពួកគេជ្រកក្រោមទ្រនំតេមួយរាប់ឆ្នាំមកហើយ ។
ជាច្រើនឆ្នាំមកនេះ តារាចម្រៀងប្រុសស្រីទាំង ៤ រូបនេះ ក៏ធ្លាប់មានអនុស្សវរីយ៍ជាមួយគ្នាច្រើនរាប់មិនភ្លេចនោះដែរ ។ ដោយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ពេជ្រ សោភា បានទម្លាយរូបថតពីអតីតកាលរវាងនាង និងតារាចម្រៀងប្រុសស្រី ៣ រូបខាងលើនេះក្នុងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន បានធ្វើឲ្យមហាជន និងបណ្តាហ្វេនៗចាប់អារម្មណ៍ជាខ្លាំង ព្រមជាមួយពាក្យសម្តីនឹករឭកដល់រឿងចាស់ៗមួយចំនួនទៀតផងដែរ ។
នេះអាចនិយាយបានថា ពេជ្រ សោភា ទំនងជានឹករឭកដល់ពេលវេលាកាលពីប៉ុន្មានឆ្នាំមុនពេក បានជាបង្ហោះរូបថតមួយនេះឡើង រួចក៏ភ្ជាប់សារមួយទៀតថា៖ “ជំនាន់នោះ ថតដាច់យប់ឱ្យតែជិតចូលឆ្នាំខ្មែរ តួសម្តែងច្រើននាក់ណាស់ បើនិយាយអំពីកាលនោះ ដាក់បាយទៅញ៉ាំជុំគ្នាតែម្តងក្រោមដើមឈើ សប្បាយណាស់” ។
ទន្ទឹមនឹងការយករូបថតចាស់ៗ មកបង្ហោះឡើងវិញនោះ ក៏បានធ្វើឲ្យទស្សនិកជនធ្លាប់ទស្សនាបទប្រពៃណីរបស់ពួកគេនឹងដល់បទចម្រៀងពីរោះៗ ច្រៀងរួមគ្នារបស់តារាចម្រៀងប្រុសស្រី ៤ ដួងនេះមិនតិចដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនះ ។
កម្សាន្ត
ផ្អើលហ្វេន! ហ៊ិន ចាន់នីរ័ត្ន បញ្ចេញរូបកាន់ដៃបុរសសង្ហាម្នាក់ទំនងមិនមែន សេង មង្គល ហើយពោលបែបនេះឡើងទៀត
ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញពិធីការិនីរូបនេះ បង្ហោះរូបភាពមួយសន្លឹកកាន់ដៃជាមួយនឹងបុរសរូបរាងសង្ហាម្នាក់បែរខ្នងនៅលើឆ្នេរសមុទ្រ ដែលមិនបានបញ្ចេញមុខឲ្យដឹងថាជាអ្នកណានោះឡើយ បានធ្វើឲ្យអ្នកគាំទ្រកំពុងបញ្ចេញមិត្តសួរនាំវែកញែកគ្រប់គ្នា ខណៈរូបបុរសម្នាក់នេះក៏ទំនងមិនមែនជាតារាប្រុស សេង មង្គល នោះដែរ ។
លើសពីនោះទៅទៀត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យមហាជនមាការចម្លែកចិត្ត និងសង្ស័យថែមទៀត ដែលនាងបានភ្ជាប់ជាសារមួយហាក់ចង់និយាយបង្ហាញពីការរាប់អានគ្នាទូទៅ ដោយមិនបានបញ្ជាក់សម្តៅទៅលើនរណាម្នាក់ឡើយ ដោយក្នុងនោះរូបនាងបានិយាយថា៖
“មិនថាមនុស្សស្រឡាញ់គ្នា ឬ មនុស្សដែលរាប់អានគ្នា បើមានអ្នកធ្វើឱ្យបាត់ភាពស្មោះត្រង់ហើយវាគឺជាការស្រឡាញ់ និង រាប់អានតែសម្បកក្រៅប៉ុណ្ណោះ” ។
ថ្វីដ្បិតថារូបស្និទស្នាលមួយសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើនមានការសង្ស័យពីទំនាក់ទំនងរវាងកញ្ញា និងបុរសរូបសង្ហាអាថ៌កំបាំងម្នាក់នោះមែន ប៉ុន្តែក៏ពុំទាន់ដឹងច្បាស់ថាអ្នកទាំងពីរត្រូវអ្វីនឹងគ្នានៅឡើយព្រោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ពុំបានធ្វើការបញ្ជាក់ច្បាស់ជុំវិញរូបភាពនោះឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ព្រះនាង ជេន ណា បង្ហាញឈុតក្រម៉ា ស្រស់ស្អាតមិនធម្មតាទេ
ហ្វេសប៊ុក៖ ពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានជ្រារាស្រ្តខ្មែរទូទៅ បានស្គាល់ច្បាស់ព្រះរានសម្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្បៈ ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រ្តល្អ គួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ ។
ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នេះ ព្រះនាងតូច នរោត្តម ជេនណា បានឆក់យកការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដោយបានបង្ហាញនៅឈុតក្រម៉ាខ្មែរ ដែលមានឈ្មោះថា ក្រម៉ាបេះដូងខ្លួន ដោយទ្រង់គ្រងឈុតនេះ បានយ៉ាងស្រស់ ។
មួយវិញទៀត បើក្រឡេកទៅមើលម៉ូតឈុត ក្រម៉ាបេះដូងខ្មែរមួយនេះវិញ ពិតជាគួរឲ្យសរសើរដល់ស្នាដៃអ្នកច្នៃម៉ូតដែលបានបង្កើតចេញនូវឈុតក្រម៉ាមួយដ៏ទាក់ទាញ សមនឹង ព្រះនាងតូច ជេនណា មានសម្រស់ស្អាតផូរផង់ ធ្វើឲ្យឈុតនេះកាន់តែមានភាពលេចធ្លោជាខ្លាំង ។
ក្រោយឃើញបែបនេះភ្លាម មហាជនជាច្រើនផ្ទុះការសរសើរជាខ្លាំង ថែមទាំងមានអ្នកចូលទៅ ខំមិន បែបនេះថា៖ “ស្រស់ស្អាតខ្លាំងណាស់ព្រះនាងតូច, ស្អាតណាស់, ស្អាតៗណាស់ព្រះនាងម្ចាស់, ព្រះអើយ ទ្រង់ពិតជាស្អាតខ្លាំងណាស់, ស្អាតឆ្លាតលេចធ្លោក្នុងខ្សែររាជវង្ស, ស្រស់សោភាខ្លាំងណាស់ព្រះនាងតូច, ស្អាតណាស់ព្រះពរ, ព្រះនាងនៅក្រៅស្រស់ស្អាត់ខ្លាំងណាស់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
- កម្សាន្ត2 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម1 month ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ2 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម1 month ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម2 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត2 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត1 month ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ