ឡោម លក្ខិណា ទ្រ​ហ៊ោ​យំប្រាប់ ស្រីអូន ថា៖ “គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារចោរប្ល​ន់សំ​លា​ប់ពេលរត់ម៉ូតូឌុប ព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ10ខែក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលរត់តាក់សុី មកពីដឹកភ្ញៀវវិញ” (មានវីដេអូ)

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានបង្ហោះសារដ៏រន្ធត់មួយក្នុងហ្វេសប៊ុករបស់ខ្លួន ជាមួយការរៀបរាប់គួរឲ្យអាណិតខ្លោ​ចចិត្ត ដោយស្វាមីខ្លួនទទួលម​រណភាព ដោយគ្រោះថ្នា​ក់ច​រាចរណ៍។ លក្ខិណាបានបញ្ជាក់បន្ថែមថា៖

“យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាព នៅថ្ងៃ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះ​ថា្នក់ចរាចរណ៍។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ងុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង។

អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ​។ សូម​បងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភ អូននឹងមេីលថែកូនអោយល្អ​ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់”។

ក្រោយពីទទួលបានដំណឹងនេះហើយ ស្រីអូន ក៏បានទៅចូលរួមពិធិបុណ្យស​ពនេះ ហើយ តារាសម្តែង ឡោម លក្ខិណា បានយំរៀបរាប់ប្រាប់ស្រីអូនទាំងទឹកភ្នែក។ ស្រីអូនក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារចោរប្ល​ន់សំ​លា​ប់ពេលរត់ម៉ូតូឌុប ព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ10ខែក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលរត់តាក់សុី មកពីដឹកភ្ញៀវវិញ ពុទ្ធោអេីយ រឹងមាំ ឡោម លក្ខិណា – Lorm Leakena ពួកយេីងនៅចាំជួយលេីកទឹកចិត្ត គ្រប់យ៉ាងដេីម្បីកូនណាអូន”៕

Related posts

Leave a Comment