ភ្នំពេញ ៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មាន ឃា ត កម្ម ដែលកាលពីប៉ុន្មានថ្ងៃមុននេះ ម្តាយបង្កេីតរបស់កញ្ញា ពេជ្រ សូលីកា ដែលមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ បាន ស ម្លា ប់ ស្ត្រីម្នាក់ឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ដែលអ្នកទាំងពីរមានទំនាក់ទំនងស្រលាញ់ភេទដូចគ្
ប ង្ក ឲ្យមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក។ជុំវិញករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចបាននាំជន ស ង្ស័ យ ទៅធ្វើត្រា ប់តាម និងចាត់ចែងនិតិវិធីផ្ត ន្ទា ទោ ស ទៅតាមច្បា ប់ជាបន្តផងដែរ។ យ៉ាងណាមិញ នៅមុននេះបន្តិច កញ្ញា ពេជ្រ សូលីកា បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ក្នុងចិត្តមានចំពោះម្តាយ និងបានថ្លែងអំណរគុណដល់មហាជនដែលបានលេីកទឹកចិត្តចំពោះខ្លួន ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងដូចតទៅ
ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន ទោះម៉ាក់លំបាកកាយលំបាកចិត្តយ៉ាងណា ម៉ាក់ក៏មិនដែលចង់អោយកូនមក ហ ត់ លំបា កជាមួយម៉ាក់ដែរ កូនមិនខ្លាចនឹងគេហៅកូនថា ជាកូន ឃា ត ក រ ឡើយ ព្រោះតាំងពីកូនដឹងក្ដីមក ម៉ាក់គ្រាន់តែជាមនុស្សស្រីធម្មតា និងល្អម្នាក់សំរាប់កូនៗតែប៉ុនណ្ណោះ។មានសម្ដីខ្លះបានលើកឡើងថា អ្នក ស្លា ប់ ទៅហើយ ច ង់ សងអ្វី ក៏មិនអាចត្រលប់ក្រោយវិញបានដែរ
ប៉ុន្តែចង់អោយដឹងថា សំរាប់អ្នកនៅរស់ ក៏មិនមែនមកបន្តការស់នៅជួបជុំគ្រួសារតាមបែបធម្មតាដូចកាលពីមុនវិញបានដែរ មានជី វិតក៏ពិតមែន ប៉ុន្តែជី វិតដែលនៅសល់បន្តហ្នឹង រស់នៅតាមរបៀបណា ។ អ្នកដែលមានជី វិត គឺមានតែបន្តទទួលកម្មដែលខ្លួនបានសាង ចឹងហើយ ពាក្យសុំទោ ស រឺ ពាក្យស្ដា យក្រោយ ដែលបានខំប្រើទៅយ៉ាងណា សំរាប់អ្នកដែលគិតថាគ្មានប្រយោជន៏ គឺវានៅតែគ្មានប្រយោជន៌ដដែលចឹង គ្មានអ្វីក្រៅពី អ ហោ សិកម្ម អោយគ្នានោះទេមិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុស វាជារឿងដែលមិនអាចកែប្រែបាន តែមិនមែនអ្នកដែលធ្វើខុសសុទ្ធតែអាក្រ ក់ដូចការមើលឃើញទាំងអស់នោះទេ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ។
ឥឡូវនេះ អ្វីដែលកូនអាចធ្វើបានសំរាប់ម៉ាក់ គឺកូនមានតែដាក់បាត ធ្វើបុណ្យ ឧទិ សកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសម៉ាក់តែប៉ុណ្ណោះ។ នេះជារូបអនុស្សាវរីយ៍ចុងក្រោយរបស់ម្ដាយកូនយើង ក្នុងថ្ងៃដែលកូនបានក្រាបសំពះម៉ាក់ក្នុងថ្ងៃសិរីសួស្ដីរបស់កូនទោះថ្ងៃពិសេសបន្ទាប់របស់កូន គ្មានវត្តមានម៉ាក់ចូលរួម តែកូនចង់អោយម៉ាក់ដឹងថា
ម៉ាក់នឹងស្ថិតនៅក្នុងបេះដូងកូនជានិច្ច ដែលគ្មានថ្ងៃកែប្រែបាន។សំរាប់មាត់អ្នកដទៃ ទទួលយកបានមិនបាន គឺជារឿងរបស់អ្នក ព្រោះខ្ញុំមិនមែនធ្វើសំរាប់មាត់របស់អ្នកឡើយ សូមទានជ្រាប។ សូមអរគុណ បងប្អូនទាំងអស់គ្នា សំរាប់ការ ផ្ដល់កំលាំងចិត្តជាច្រើនមកកាន់រូបនាងខ្ញុំ និងកូនខ្ញុំ មានទាំងការផ្ញើសារ នឹង comment លើកទឹកចិត្ត បារ ម្មណ៍ សួរសុខទុក្ខ ជាច្រើន ហើយក៏សុំ អ ភ័ យ ទោ ស ផងដែរ ដែលនាងខ្ញុំមិនបានតបទៅដល់អ្នកទាំងអស់គ្នា ប៉ុន្តែរាល់ការផ្ញើមក គឺនាងខ្ញុំបានឃើញគ្រប់ទាំងអស់ អរគុណដែលធ្វើអោយខ្ញុំមានអា រម្មណ៍ ក ក់ ក្ដៅ និងរឹងមាំបន្តដំណើរជីវិតនេះទៅមុខទៀត»។ប្រភព៖ហ្វេសប៊ុក