លោកស្រី ទ្រី ដាណា ថា កុំប្រៀបធៀបខ្លួនជាមួយអ្នកផ្សេង ព្រោះពេលប្រៀបធៀបហើយអាចធ្វើឲ្យយើងបាក់ទឹកចិត្តបាន តែយើងត្រូវសួរខ្លួនឯងថា…

លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាង ពេជ្រ មាស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ លោកស្រីតែងតែយកចិត្តទុក្ខដាក់នៅក្នុងជួយដល់សង្គម ពិសេសក្មេង និងចាស់ជរាជាច្រើន នៅតាមភូមិ ឃុំ គឺលោកស្រីតែងតែចុះទៅជួយដល់ពួកគាត់​។

បើយោងតាមគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានរៀបរាប់ថា “រស់នៅ​រាល់​ថ្ងៃ មិន​ចាំ​បាច់​ប្រៀប​ធៀប​ជាមួយ​អ្នក​ណា​ទេ ព្រោះ​ពេល​ប្រៀប​ធៀប​ហើយ អាច​ធ្វើ​ឱ្យ​យើង​បាក់​ទឹក​ចិត្ត លែង​មាន​កម្លាំង​ចង់​ធ្វើ​ការ លែង​មាន​កម្លាំង​ចង់​រកស៊ី ដោយ​សារ​ឃើញ​គេ​ខ្ពស់​ៗ​ពេក។ ប៉ុន្តែ​យើង​ត្រូវ​ប្រៀប​ធៀប​ជាមួយ​ខ្លួន​ឯង ថា​ថ្ងៃ​នេះ​បាន​ប្រសើរ​ជាង​ម្សិលមិញ​ហើយ​ឬ​នៅ?

រឿង​បី​យ៉ាង ដែល​ខ្ញុំ​គិត​រាល់​ថ្ងៃ គិត​មិន​ឱ្យ​ស្មុគស្មាញ​ច្រើន គឺ​គិត​ថា ម្សិលមិញ​បាន​ធ្វើ​អី? ថ្ងៃ​នេះ​កំពុង​ធ្វើ​អី? ថ្ងៃ​ស្អែក​ត្រូវ​ធ្វើ​អី? គ្រប់​គ្នា​សុទ្ធតែ​មាន​គោលដៅ មាន​ក្ដី​ស្រមៃ តែ​ពេល​ខ្លះ​ធ្វើ​សកម្មភាព​អត់​ត្រូវ ហើយ​អ្នក​ខ្លះ​ទៀត បាន​តែ​ដេក​ស្រមៃ មិន​ធ្វើ​អី​សោះ ធ្វើ​ម៉េច​សម្រេច​កើត។

Related posts

Leave a Comment