ចូលរួមរំលែកទុក្ខផង! ស្វាមី តារាសម្តែង ឡោម លក្ខិណា ជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកស្លា ប់ នៅមុននេះបន្តិច

ភ្នំពេញ៖បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ពេលនេះកំពុងជួបទុក្ខជាទម្ងន់ ក្រោយស្វាមីជាទីស្រលាញ់បានទទួលមរណភាព​ដោយសារគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិច បន្សល់នូវកូនតូចដែលទើបតែប៉ុន្មានខែឲ្យនៅកំព្រា ។

ជាមួយគ្នានេះដែរបន្ទាប់ពីស្វាមីជាទីស្រលាញ់របស់នាងទទួលមរណភាព អ្នកនាង ឡោម លក្ខិណា បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងថា ៖ យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។

សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ងុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ #ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ #សូមអរគុណ​ 🙏🏻សូម​បងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនអោយល្អ​ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់😢😢😭 ៕

Related posts

Leave a Comment