យប់មិញ ឱក សុគន្ធកញ្ញា និងកូនក្នុងផ្ទៃ ពិតជាមានក្តីសុខ ក្នុងថ្ងៃកំណើត ក្រោយស្វាមីរៀបចំឲ្យ!

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងស្រីលំដាប់ជួរមុខ អ្នកនាងឱក សុគន្ធកញ្ញា បានទទួលនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ស្វាមីជាទីស្រលាញ់ ជាពិសេសស្របពេលដែលនាងកំពុងពរពោះកូនដំបូង ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបនិងសរសើរដល់នាងយ៉ាងខ្លាំង។

កាលពីយប់មិញនេះផងដែរ កំពូលតារាស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ទទួលបានក្តីសុខទ្វេរដងក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយស្វាមីបានរៀបចំពិធីជួបជុំគ្រួសារដ៏មានអត្ថន័យមួយដើម្បីអបអរសាទរខួបកំណើតដល់អនាគតអ្នកម្តាយគេរូបនេះ។

អ្នកគាំទ្របានឃើញ និងយល់យ៉ាងច្បាស់ពីរូបភាពដែលពោរពេញដោយសុភមង្គល និងស្នាមញញឹមពោរពេញដោយភាពកក់ក្តៅ ព្រមទាំងក្តីសុខកាន់តែខ្លាំងឡើង ពេលបាននៅជិតស្វាមីជាទីស្រលាញ់ ជាមួយកូនក្នុងផ្ទៃដែលជិតសម្រាល៕

Related posts

Leave a Comment