ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់រួចមកហើយពី កញ្ញា សុវត្ថិឌី ធារិកា ដែលជាតារាចម្រៀងស្រីវ័យក្មេង មានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ។
លើសពីនេះ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង លើរូបសម្រស់ដ៏ស្អាតប្លែក និងមានស្ទាយ៍តែងខ្លួនទាន់សម័យផងដែរ។ បន្ថែមពីនេះទៅទៀត គេឃើញថា ទោះជា សុវត្ថិឌី ធារិកា មានភាពមមាញឹក ជាមួយការងារសិល្បៈបែបណា ក៏រូបនាង មិនភ្លេចចាប់យកការសិក្សាបន្តនោះដែរ ថែមទាំងធ្វើបានយ៉ាងល្អទៀត។
ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពជោគជ័យក្នុងកម្មវិធីប្រកួតប្រជែងតស៊ូមតិ ដោយទទួលបានពានរង្វាន់ថែមផងដែរ។
យ៉ាងណាមិញ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ ពេញចិត្តស្ដូក ដែលឃើញរូបនាងចេះតស៊ូ ទាំងការងារ និងការសិក្សាបែបនេះ និងចូលរួមអបអរសាទរដល់ សុវត្ថិឌី ធារិកា គ្រប់គ្នា៕