លោកប៉ាល្អ! ធ្លាប់តែឃើញមុខកាចលើឆាក មិនស្មានថាធាតុពិត សិរីមន្ត លេងជាមួយកូន យ៉ាងគួរឲ្យស្រលាញ់បែបនេះសោះ! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងប្រុសសម្លេងក្រអួនក្រអៅលោក ខេមរៈ សិរីមន្ត បើទោះបីជាបច្ចុប្បន្នលោកបានបើកបង្ហាញ មុខមាត់ក្រុមគ្រួសារប្រពន្ធកូនជាសាធារណៈយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា កេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ មិនបានមានភាពអន់ថយឡើយ ពោលគឺលោក ខេមរៈ សិរីមន្ត ក៏នៅតែមានភាពល្បីល្បាញ និងនៅតែទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនផងដែរ។

មិនតែប៉ុណ្ណោះ មហាជនដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គម ថែមទាំងបានចាប់អារម្មណ៍ឃើញថា លោក ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងសមត្ថភាព សម្តែងការច្រៀងរាំបានយ៉ាងល្អនៅលើឆាកនោះទេ ប៉ុន្តែបើក្រឡេកមកមើលនៅក្នុងរង្វង់គ្រួសារឯណេះវិញ លោក ខេមរៈ សិរីមន្ត ថែមទាំងបានបំពេញតួនាទីជាស្វាមីដ៏ល្អ និងជាលោកប៉ាដ៏គំរូម្នាក់ សម្រាប់កូនៗរបស់លោកថែមទៀតផងដែរ។

ជាក់ស្តែង តាមរយៈវីដេអូខ្លីមួយដែលលោកបានបង្ហោះកាលពីថ្មីៗនេះ បានឲ្យឃើញថា ក្រៅពីទំនេរពីការងារ លោក ខេមរៈ សិរីមន្ត ក៏បានឆ្លៀតពេលបំពេញតូនាទីជាលោកប៉ាល្អ ប្រលែងលេងជាមួយកូនៗរបស់លោក យ៉ាងគួរឲ្យស្រលាញ់ នៅជុំវិញបរិវេណផ្ទះ ដោយលោកបានជិះកូនឡាន របស់កូនក្មេងតូចមួយជាមួយនឹងកូនៗរបស់លោក យ៉ាងគួរឲ្យអស់សំណើចតែម្តង។

យ៉ាងណាមិញ ដោយទង្វើទាំងនេះ ធ្វើឲ្យមហាជនមិនសរសើរមិនបាន ចំពោះក្រុមគ្រួសារដ៏សែនកក់ក្តៅ របស់តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះផងដែរ។

Related posts

Leave a Comment