គួរឲ្យអាណិតណាស់ អាយដលរងសម្ពាធផ្លូវចិត្តផ្ទួនៗពេកពេលនេះ ពេជ្រ សូលីកា​ ធ្លាក់ខ្លួនគេងឈឺក្នុងបន្ទប់

ភ្នំពេញ ៖ មកទល់នៅថ្ងៃនេះដែរ រឿងរ៉ាវដ៏រន្ធត់ដែល អ្នកម្ដាយបង្កើតរបស់ ពេជ្រ សូលីកា​ ដែលជាតារាចម្រៀងស្រី បានជាប់ឈ្មោះជា ឃាតករសម្លាប់ នារីចងការប្រាក់មួយរូប នៅមិនទាន់ស្ងាត់ទេ។ស្របពេលដែលបញ្ហានេះ នៅតែជាប្រធានបទដ៏ក្ដៅគគុកនោះ បានប៉ះពាល់ដល់អ្នកមិនដឹងអី គឺ ពេជ្រ សូលីកា និងប្អូនស្រីម្នាក់ទៀតផងដែរ។ លើសពីនេះ កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយរូបភាពមួយសន្លឹក ដែលឃើញថា តារាស្រីរូបនេះ

បានធ្លាក់ខ្លួនឈឺ មានបិទបន្ទះបញ្ចុះកម្ដៅលើថ្ងាស គេងលើសាឡុង ហើយស្ដាប់បទ រឹងមាំថែមទៀតផង។យ៉ាងណាមិញ ក្រោយពីមានរឿងអកុសលផ្ទួនៗ បែបនេះភ្លាម ធ្វើឲ្យហ្វេនៗមួយចំនួន បានអាណិងនិងព្រួយបារម្ភដល់ តារាអភ័ពរូបនេះយ៉ាងខ្លាំង ព្រមទាំងបានសរសើរពី គូដណ្ដឹងរបស់នាង ដែលនៅមើលថែ នាងជាប់តែម្ដង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment