ប្រពៃណាស់!! ឋានៈជាជំទាវមែនពិត តែលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បង្ហាញពីភាពសាមញ្ញស្ទើរគ្រប់ទីកន្លែង!

លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​ដែល​ជា​ភរិយា​របស់​ឯកឧត្តម​ ​គួច​ ​ចំ​រើស​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​កន្លងមក​តែងតែ​ទទួល​បានការ​កោតសរសើរ​ពីសំណាក់​មហាជន​ទៅលើ​ចំណេះដឹង​ខ្ពស់​ ​មាន​ក្រមសីលធម៌​ ​ប្រកបដោយ​ចរិយា​ថ្លៃថ្នូរ​ ​ស័ក្ដិសម​ជា​ភរិយា​ថ្នាក់ដឹកនាំ​ដែល​ប្រជាជន​គោរព​ស្រឡាញ់​។​ ​ដ្បិតតែ​ភរិយា​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​មាន​ងារ​ជា​ជំទាវ​ក៏​ពិតមែន​ ​ប៉ុន្ដែ​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​តែង​បង្ហាញ​ភាព​សាមញ្ញ​ ​ដើរ​សួរសុខទុក្ខ​បងប្អូន​ប្រជាជន​ ​លោកយាយ​ ​លោកតា​ ​អ៊ំ​ពូ​មីង​ ​មិន​ចេះ​ប្រកាន់​ច្រើន​ ​គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់​ ​។​ ​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​នេះ​ ​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​គួច​ ​ចំរើន​ ​បាន​ឆ្លៀតពេល​វេលា​ដើរកម្សាន្ត​លំហែកាយ​ ​ស្រូប​យកខ្យល់អាកាស​ធម្មជាតិ​យ៉ាង​សាមញ្ញ​បំផុត​ទៅតាម​ឆ្នេរសមុទ្រ​ ​។​​ក្នុង​នោះ​ក៏​មានការ​លើក​សរសើរ​យ៉ាងច្រើន​ពីសំណាក់​មហាជន​ទៅលើ​សម្រស់​ស៊ីគ្នា​ជាមួយ​ទេសភាព​ឆ្នេរសមុទ្រ​ខ្មែរ​ដ៏​ស្រស់​ត្រកាល​ ​ភាព​ថ្លៃថ្នូរ​ ​ព្រមទាំង​ភាព​សាមញ្ញ​ ​គួរ​ឱ្យ​គោរព​ស្រឡាញ់​របស់​លោកជំទាវ​យ៉ាង​ខ្លាំង​ ​៕

Related posts

Leave a Comment