កុំដាច់ចិត្តអូសរំលងអីបងប្អូន…អាវក៏ចាស់ ខោក៏រហែក បើបងប្អូនណាមានសម្លៀកបំពាក់ សំភារៈសិក្សា និងកង់ សូមជួយដល់ក្មេងប្រុសកំសត់ម្នាក់នេះផង ព្រោះថា…

ជីវិតរបស់មនុស្សម្នាក់ ដែលកើតមកលើលោកនេះ មិនដូចគ្នាទេ មានអ្នកក្រ និងអ្នកមាន មានល្អ និងអ្នកអាក្រក់ មានខ្ពស់និងអ្នកទាប មានអ្នកកាយសម្បទាគ្រប់គ្រាន់ និងអ្នកគ្មានកាយសម្បទាគ្រប់គ្រាន់ តែអ្នកទាំងនោះតែងតែរស់នៅដោយពឹងគ្នាទៅវិញទៅមក អ្នកមានក៏ត្រូវការអ្នកក្រ អ្នកក្រក៏ត្រូវការមាន ពួកយើងតែងតែមានការប្រាស្រ័យទាក់ទងគ្នាល្អ ដើម្បីការស់នៅលើភពផែនដីដ៏ល្អឥតខ្ចោះមួយនេះ។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់ក្មេងប្រុសម្នាក់ ដែលមានឪពុកមិនទទួលខុសត្រូវ នៅអ្វីដែលខ្លួនបានធ្វើហើយនោះ ថែមទាំងមានស្រីថ្មីទៅចោលកូនថែមទៀត ចំណែកឯម្តាយដែលជាក្មេងរបស់ក្មេងប្រុសនោះ ខំប្រឹងទៅធ្វើការនៅប្រទេសថៃ ដើម្បីបានប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមកូននិងឪពុកកំសត់។

រាល់ថ្ងៃប្អូនប្រុសរស់នៅជាមួយជីតា ចំណាស់ ជីវភាពរបស់គាត់ពិតជាកំសត់ និងគួរឲ្យសង្វែកខ្លាំងណាស់ មានតែខោអាវចាស់ សម្រាប់ទៅសាលារៀន មិនមានសំភារៈសម្រាប់សិក្សា មិនមានកង់សម្រាប់ធ្វើដំណើរទៅសាលា​ ដូចក្មេងដទៃទៀតនោះទេ តែប្អូនពិតជាចង់ទៅរៀនណាស់។

បើយើងតាមគណនីមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារថា “តោះបងៗណាមានសម្លៀកបំពាក់​ សម្ភារះសិក្សា​ និងកង់​ សូមជួយដល់ក្មួយប្រុសកម្សត់ម្នាក់នេះផង🙏😥ក្មួយជាក្មេងកំព្រា​ រស់នៅជាមួយជីតាចាស់ជរា😭 ក្មួយនៅជីក្រែង​ ខេត្តសៀមរាប🙏 ☎️012545684 ABA : 000635152 Name : Nguon Raksmey”។ អាស្រ័យហេតុនេះ សូមបងប្អូនដែលមានសំលៀកបំពាក់ល្អៗ មានថវិការ មានសំភារៈសិក្សា សូមជួយដល់ប្អូនប្រុស និងជីតារបស់គាត់ផង ព្រោះគាត់មានការលំបាកខ្លាំងណាស់៕

Related posts

Leave a Comment