អតីតកំពូលតារាចម្រៀង​ ៣​ ​ដួង​ នៅតែល្បីឈ្មោះទោះបីមានម្រៀង​ថ្មី​ៗ​ចេញច្រើនយ៉ាងណាក្តី

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនបានជ្រាស្គាល់ច្បាស់ហើយពី​តារា​ចម្រៀង​ស្រី​ៗ​ ​ដែល​មានឈ្មោះ​បោះ​សំឡេង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មាស​ ​សុខ​សោភា​ ​សុគន្ធ​ ​នី​សា​ ​និង​ ​ពេជ្រ​ ​សោភា​ ​ជាដើម​ ​ដែល​ពួក​នាង​កំពុង​អុកឡុក​ពិភព​សិល្បៈ​ផ្នែក​ចម្រៀង​នេះ​យ៉ាង​ខ្លាំង​ ​ហើយក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ផង​ដែរ​ ​។​ដោយឡែក ​បើ​និយាយ​ដល់​សម័យ​ឆ្នាំ​ ​៨០​ ​ជាងវិញ​ ​វត្តមាន​របស់​តារាចម្រៀង​ជើងចាស់​ ​៣​ ​ដួង​ ​ដូចជា​អ្នកនាង​

ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​អ្នកស្រី​ ​ហ៊ឹម​ ​ស៊ី​វន​ ​និង​ ​កញ្ញា ទូច​ ​ស៊ុន​និច​ ​ជាដើម​ ​ពិតជា​ខ្លាំង​ ​ហើយ​បើ​គិត​មកដល់​សម័យថ្មី​នេះ​ ​ទោះ​បីមហាជន​ភាគច្រើន​ពិសេស​យុវវ័យ​ចូលចិត្ត​ ​និង​ ​និយម​ខ្លាំង​តែ​លើ​តារាចម្រៀង​សម័យថ្មី​ក្តី​ ​ប៉ុន្តែ​នៅ​មិនទាន់មាន​តារាចម្រៀង​ណា​ម្នាក់​អាច​មក​ប្រៀបផ្ទឹម​នឹងសំឡេង​ពួកគាត់​បាននៅ​ឡើយ​ ​។​​​១​-​ ​អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ តារាចម្រៀង​អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា

បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជាង​ ​២០​ ​ឆ្នាំ​ផ្លា​យ​ហើយ​ ​អ្នកនាង​តែងតែបាន​បំពេ​អារម្មណ៍​មហាជន​គ្រប់​ស្រទាប់​វ័យ​ឱ្យ​លង់​ស្តាប់​នឹង​សំនៀង​ផ្អែម​មុត​របស់​អ្នកនាង​ ​។​ ​គ្រប់​បទ​គ្រប់​ស្ទីល​ ​សុទ្ធតែ​តារាចម្រៀង​ស្រី​ជើងចាស់​រូប​នេះ​ធ្លាប់​បាន​ឆ្លងកាត់​ ​និង​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ ​។​ ​មកដល់ពេលនេះ​អ្នកនាង​នៅតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ ​ទាំង​ក្នុង​ស្រុក​ ​និង​ ​ក្រៅ​ស្រុក​ ​។​​២​-​អ្នកស្រី​ ​ហ៊ឹម​ ​ស៊ី​វន​ ​អ្នកស្រី​ ​ហ៊ឹម​ ​ស៊ី​វន​ ​ក៏​ជាតា​រា​ចម្រៀង​ជើងចាស់​តែ​ខ្លាំង​ផង​ដែរ​ ​ដូច​ពាក្យចាស់​តែង​ពោល​ថា​ ​ខ្ញី​កាន់តែ​ចាស់​ខ្លាំង​កាន់តែ​ហឹរ​ ​គឺ​មិន​ខុស​ឡើយ​ ​ដោយ​អ្នកស្រី​នៅតែ​ជាទី​ពេញនិយម​ ​និង​ ​ទទួល​បានការ​គាំទ្រ​រាល់ពេល​ដែល​អ្នកស្រី​បាន​បង្ហើរ​សំនៀង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​របស់​ខ្លួន​ម្តង​ៗ​តាម​ឆាក​ប្រគំ​តន្រ្តី​ ​និង​ ​ព្រឹត្តិ​ការណ៍​នានា​ ​។​ ​អ្នកស្រី​ ​ហ៊ឹម​ ​ស៊ី​វន​ ​នៅតែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ទូទៅ​ ​

ជាពិសេស​គឺ​បងប្អូន​ពុក​ម៉ែ​មាមីង​ ​មិនថា​អ្នក​ទីក្រុង​ ​ឬ​ ​អ្នកជនបទ​ឡើយ​ ​គឺ​ចូលចិត្ត​ស្តាប់​សំនៀង​របស់​តារាចម្រៀង​ជើងចាស់​រូប​នេះ​ណាស់​ ​។​​៣-កញ្ញា​ ​ទូច​ ​ស៊ុន​និច្ច​ ​បើ​ទោះបី​បាត់មុខ​ឈឹង​ពី​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង​ ​និង​ ​មិន​អាច​បង្ហើរ​សំនៀង​បាន​ដូច​កាលពីមុន​ក្តី​ ​ប៉ុន្តែ​មន្ត​ស្នេហ៍​សំនៀង​របស់​អតីត​តារាចម្រៀង​ដែល​មាន​ប្រវត្តិ​គួរ​ឱ្យ​ចង់​ចាំ​ ​ទូច​ ​ស៊ុន​និច​ ​ពីអ​តី​ត​កាល​ ​នៅតែ​ជាទី​ពេញនិយម​ស្តាប់​របស់​មហាជន​ជាច្រើន​ដដែល​ ​មិនថា​អ្នកក្រុង​ ​អ្នកស្រែ​ ​អ្នកចម្ការ​ឡើយ​ ​ដោយសារ​ទឹកដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​ ​និង​ ​មិន​អាច​ដកចិត្ត​បាន​នោះ​ ​។​ ​គ្រប់គ្នា​នៅតែ​ចងចិត្ត​ចង់​ស្តាប់​ការ​ច្រៀង​របស់​តារាចម្រៀង​ ​ទូច​ ​ស៊ុន​និច​ ​ជាថ្មី​ ​តែ​យ៉ាងណា​នោះ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​ប៉ុណ្ណោះ​ ​ព្រោះថា​ពេលនេះ​នាង​មិន​អាច​មាន​សមត្ថភាព​ច្រៀង​បាន​ដូចមុន​ឡើយ​ ​ដែល​សូម្បីតែ​និយាយ​ក៏​មិន​អាច​ទៅរួច​ ​៕​ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment