ចាក់ដោតខ្លាំងណាស់! គ្រប់គ្នាលួចសួរខ្ញុំថា «បោកខោអាវអោយប្រពន្ធកូនចឹងមិនខ្មាស់គេទឬ» តែខ្ញុំបានបកស្រាយវិញថា

ហ្វេសប៊ុក ៖ ប្រិយមិត្តមួយចំនួនបានជ្រាបយល់ដឹងហើយថា មនុស្សស្រីពិតជាត្រូវការប្តីដែលយល់ចិត្តនាងខ្លាំងណាស់ ពិសេសនៅពេលនាងត្រូវការប្តីបំផុតអំឡុងពេលនាងមានផ្ទៃពោះ ព្រមទាំងក្រោយសម្រាលកូនតែម្តង ព្រោះត្រូវការភាពកក់ក្តៅពីប្តី ចង់បានប្តីដែលយល់ចិត្តហើយនៅក្បែរនាង ជាពិសេសជួយនាងលើកិច្ចការ មួយចំនួនដូចជា៖ ជួយមើលថែកូន ធ្វើការងារផ្ទះ បោកសំលៀកបំពាក់ ឬធ្វើម្ហូបសម្រាប់គ្រួសារជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ជុំវិញករណីទាំងនេះ មានមនុស្សប្រុសមួយចំនួន បែរជាគិតថាវាជារឿងគួរឲ្យខ្មាសទៅវិញ។ តែក្នុងនោះដែរមានគណនីហ្វេសប៊ុកបុរសម្នាក់មានឈ្មោះ Hea Dy

បានសរសេររៀបរាប់ពីបុរសម្នាក់បានសួរលោកថា តើបោកសំលៀកបំពាក់ឲ្យប្រពន្ធកូនបែបនេះ មិនខ្លាចខ្មាសគេទេ? លោកបានឆ្លើយយ៉ាងមានន័យ ដោយសរសេររៀបរាប់ដូចខាងក្រោមថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«អានតិចតោះបើ Bro និយាយត្រូវ like ហើយ ស៊ែរឲ្យមនុស្សដែលខ្លួនស្រលាញ់មើលតិច តោះថាមនុស្សស្រីភាគច្រើន ចង់បានភាពកក់ក្តៅពីមនុស្សប្រុសគ្រប់ៗគ្នាត្រូវអត់! Bro ចង់ប្រាប់ថា កុំឃើញ Bro ដើរលេងកុំមើលងាយឲ្យសោះ នេះជាស្នេហាមួយ ដែលខុសវ័យរបស់ Bro។ អ្នកទាំងគ្នាប្រហែលជាមិនដឹងទេថា ប្រពន្ធប្អូនប៉ុន្មានឆ្នាំ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក នាងជានារីម្នាក់នៅក្មេង តែគាត់ស្រលាញ់មនុស្សប្រុសម្នាក់

ដែលមានអាយុបងនាង រហូតទៅដល់ដប់ឆ្នាំឯណោះ ហើយក៏សូមអរគុណគ្រប់បែបយ៉ាងដែលផ្តល់ឲ្យបង និងហ៊ានលះបង់ឲ្យប្តីម្នាក់នេះ ធ្លាប់ឮគេនិយាយថា ស្នេហាមិនប្រកាន់អាយុឡើយ សំខាន់លើយើងស្រលាញ់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ យើងជាប្តីត្រូវទទួលគ្រប់បែបយ៉ាងសំរាប់គ្រួសារ អ្នកទាំងអស់គ្នាដឹងអត់! មានអ្នកខ្លះ គេសួរខ្ញុំថា ពេលប្រពន្ធឆ្លងទន្លេ នរណាគេបោកខោអាវឲ្យកូន និងប្រពន្ធ ហើយខ្ញុំក៏ប្រាប់គាត់ថា ខ្ញុំជាអ្នកបោក ពីព្រោះខ្ញុំស្រលាញ់ប្រពន្ធកូន គាត់អាចធ្វើអ្វី ដែលមនុស្សប្រុសធ្វើមិនបាន ហើយគាត់សួរខ្ញុំថា អត់ខ្មាសគេទេហី ខ្ញុំក៏ប្រាប់គាត់ទៅវិញថា

អត់ខ្មាសទេខ្ញុំធ្វើសំរាប់គ្រួសារខ្ញុំ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមកុំខ្វល់ពីសំដីអ្នកដទៃ ដែលនិយាយមិនល្អមកកាន់គ្រួសាររបស់យើង អ្វីដែលសំខាន់គឺជាការយល់ចិត្តគ្នារវាងប្តីប្រពន្ធ ឲ្យតម្លៃគ្នាទៅវិញទៅមក ស្មោះត្រង់ដោយមិនបោះបង់ចោលគ្នា ក្នុងគ្រាលំបាក ឬមានបាន ជួយធ្វើការងារដោយមិនគិតថាវាជាការងារបុរសឬស្ត្រីជាដើមទើបគ្រួសារមានសុភមង្គល៕ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment