ផ្ទុះការចាប់អារម្មណ៍ពីមហាជន ក្រោយឃើញកូនស្រីបរទេសនេះ មកធ្វើបុណ្យនៅកម្ពុជា ពោរពេញដោយស្នាមញញឹម ថែមទាំងមានមុខមាត់គួរឲ្យស្រឡាញ់ណាស់

ម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ Buddhism for Education of Cambodia(BEC) ដែលជា អង្គការ “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា” ហៅកាត់ថា “ពអក” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាពភាព បរិស័ទ ដែលមកពីប្រទេសបារាំង និងភ្នំពេញ បាន​រួមគ្នា ​ធ្វើ​បុណ្យ​ ដោយប្រគល់ជូន នូវ គ្រឿង​ឧបភោគ​ បរិភោគ សម្ភារ និងថវិកាមួយចំនួន ដល់អង្គការនេះ។

ទីតាំងកន្លែងអង្គការ នេះ ស្ថិតនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបណ្តោយផ្លូវទៅប្រាសាទបាណន់ ហួសវត្តកំពង់សីមា ប្រមាណ ៦០០ ម៉ែត្រ ខាងស្តាំដៃ។

ក្នុងនោះអ្វីដែលបានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើ កូន​ស្រីបរទេសម្នាក់ មានមុខមាត់គួរឲ្យខ្នាញ់ណាស់ មានមាឌ​តូច​ច្រលឹង ក៏បានមក​ធ្វើ​បុណ្យ​នៅទីនេះផងដែរ ពោរពេញ​ដោយ​ស្នាម​ញញឹម ស្រស់ស្រាយជាខ្លាំង។ ក្រោយឃើញក្មេងតូចម្នាក់នាំគ្នាលាន់មាត់សរសើរគ្រប់ៗថា គួរឲ្យស្រឡាញ់ដល់ហើយ៕

Related posts

Leave a Comment