អបអរសាទរ! ទីបំផុត នាយ ចយ បានឃើញមុខកូនហើយ កូនស្អាតណាស់…

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Kwan Dii Kwan Dii ត្រូវបានគេស្គាល់ថាជាភរិយារបស់ នាយ ចយ ដោយបានបង្ហោះរូបភាពពីរសន្លឹក លាយឡំជាមួយសារដ៏សែនរំភើបមួយថា “ទ្រាំបន្តិចទៅណាកូនសម្លាញ់ម៉ាក់ តិចទៀតយើងជិតបានជួបមុខគ្នាហើយ អោយប៉ាៗជូនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត គេបានឃើញកូនគេហរ”។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ ភរិយា នាយ ចយ សម្រាលកូនហើយ ដែលមានមុខមាត់គួរឲ្យស្រឡាញ់មែនទែន។ ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកមួយរបស់ ភរិយា នាយ ក្រឹម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ចូលរួមអបអរសាទរ នាយ ចយ បានឃើញមុខកូនហើយ កូនស្អាតណាស់ មុខអត់ដូចឪទេ ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់”។

Related posts

Leave a Comment