អុញនោះ! ក្រោយពីមានរឿងរ៉ាវ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុករួចមក​ លោក​ K01 ក៏បាន​ចេញមុខ​និយាយ​ថា

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​ព័ត៌មាន​ដែលកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នេះ មានក រ ណី ឃា ត កម្ម ដ៏ រ ន្ធ ត់ មួយ ដែល ស្ត្រីម្នាក់ត្រូវបាន ​ឃា ត​ ក​ ស ម្លា​ ប់​ ដែល ជន ​ស​ ង្ស័ យ​រូប​នេះ​គឺជា​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង​ដ៏​ល្បី​កញ្ញា​ ពេជ្រ​ សូលីកា​ ហេីយ​ហេតុ ការ ណ៍​នេះ​បាន ប ង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល នៅចំណុចក្នុងផ្ទះលេខ​ L៤២A ផ្លូវលេខ​ V១៦A ក្នុងបុរីវីឡា​ Town ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជន រង គ្រោះ ដែល ស្លា ប់ មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ​។ ចំណែក​ឯ​ជន ស ង្ស័ យ មានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​ជន​ស​ង្ស័យ​ ទៅ​ធ្វើ ​ត្រា ប់ តាម​ និង​ ចា ត់ ចែង និតិវិធី​ផ្ត ន្ទា ​ទោ ស​ ទៅតាមច្បា ប់ ជាបន្តផងដែរ។ ចំពោះ​រឿងរ៉ាវ​ដែលបាន​កេីតឡេីង​នេះ​ បាន​ធ្វើឲ្យ​មានការ ​ប៉ះ ពាល់ ​ដល់​អា រម្មណ៍​ ក៏ដូចជា​​ផ្លូវ​ចិត្ត​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ ជាខ្លាំង​ បន្ទាប់​ពី​មាន​មហា​ជន​មួយ​ចំនួន​បាន​ចូល​ខមិនពាក្យ​ពេចន៍​មិន​សមរម្យ​មួយ​ចំនួន​នោះ។

ទន្ទឹម​នឹងរឿង​រ៉ាវ​ដែលបាន​កេីតឡេីង​​នេះ​ដែរ​ លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath Fc 20​ ក៏បាន​សម្ដែង​នូវ​អារ ម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​ចំពោះ​គ្រួសារ​ ស​ ព​ និង​ចូលរួម​សោកស្ដាយ​បំផុត​ចំពោះ​កញ្ញា​ ពេជ្រ​ សូលីកា​ ដែលម្តាយ​ជាទី​ស្រលាញ់របស់ខ្លួន​ត្រូវ​បាន​ជាប់​ទោ ស​ ថែមទាំង​ទទួល​ រ ង​ នូវ​ពាក្យ​ ឌឺ ដង ជាច្រើន​ទៀត​នោះ។

ក្នុង​នោះ​ដែរ​ លោក​ K01 ក៏បាន​សំណូមពរ​ដល់​មហាជន​ មេត្តា​ឈប់​និយាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារ ម្មណ៍​រូបនាង​ និង​នាំគ្នា​ចូលរួម​លេីកទឹកចិត្តជំនួសវិញ​ ព្រោះពេលនេះ​គ្នាពិតជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​មហាជន​ខ្លាំង​ណាស់​។ បន្ថែម​ទៀត​នោះ​ លោក​ K01 ក៏មានជា​មតិ​យោបល់​លេីកឡេីង​ថា​ បេីសិនជាអាច​ ប្អូនស្រី​ ពេជ្រ​ សូលីកា​ គួរ​តែ​ទៅ​គោរព​វិញ្ញាណ​ ក្ខន្ធ​ ស​ ព​ ស្រ្តី​ ដែលត្រូវ​បាន​ម្តាយ​របស់​ប្អូន​បាន​ ស ម្លា​ ប់​ ។

Related posts

Leave a Comment