ផ្ទះផ្កា Begonia ទីតាំងខេត្តបាត់ដំបង ជាប់ចំការទំពាំងបាយជូរបាណន់ ផ្កាស្រស់ពិតៗ កំពុងធ្វើឲ្យគ្រប់គ្នាជាប់ចិត្តជាខ្លាំង

កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ បងប្អូន ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Phab Sunda បានបង្ហោះរូបភាពស្អាតៗ នៃផ្ទះផ្កាមួយកន្លែង មើលទៅពិតជាស្រស់ស្អាត គួរឲ្យគយគន់។

ផ្ទះផ្កានេះ មានទីតាំងស្ថិតនៅ ភូមិបត់សាលា ឃុំឈើទាល​ ស្រុកបាណន់ ខេត្តបាត់ដំបង តម្លៃសំបុត្រចូលទស្សនា ផ្ទះផ្កានេះ ក្នុង១នាក់ ៤០០០រៀល (1$)។

ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ផ្ទះផ្កា Begonia ទីតាំងខេត្តបាត់ដំបង ជាប់ចំការទំពាំងបាយជូរបាណន់ គេUpdate Version2 ផ្កាស្រស់ពិតពិត”។

ក្រោយពីឃើញរូបភាពទាំងនេះហើយ ធ្វើឲ្យគ្រប់គ្នា ជាប់ចិត្តជាខ្លាំង ចំពោះទិដ្ឋភាពបែបនេះ ព្រមទាំងបាន Tag ឲ្យគ្នាយ៉ាងច្រើនគួរឲ្យកត់សំគាល់ ហើយក៏មានអ្នកខ្លះមានគំរោងទៅលេងកម្សន្ត និងផ្តិតយករូបភាពស្អាតៗ នៅទីនោះផងដែរ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាផ្ទះផ្កានេះទាំងអស់គ្នា៕

Related posts

Leave a Comment