ដូចប្រិយមិត្តដឹងហើយថា កាលពិយប់ថ្ងៃទី១១ខែមករាឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីថោន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីនារីរងគ្រោះម្នាក់ ជាអ្នកដើររាប់លុយអោយគេបានស្លា ប់ បង្កអោយការភ្ញាក់ផ្អើលជាខ្លាំង ហើយក្រោយការសាកសួរ និងតាមដានយ៉ាងយកចិត្តទុកដាក់បានឲ្យដឹងថាករណីសម្លា ប់នេះ គឺជនសង្ស័យគឺជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា ផងដែរ។
ជនរងគ្រោះខាងលើ មានឈ្មោះថា ឃីន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ អ្នកលក់កាហ្វេ និងចងការលុយ នៅផ្សារដេប៉ូ ស្នាក់ផ្ទះលេខ៥៩ ផ្លូវ១៣៤ សង្កាត់ផ្សារដេបូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គាត់ជាមនុស្សស្រីប៉ុន្តែតែងខ្លួនជាប្រុសហើយក៏បានលេចលឺថាមានទំនាក់ទំនងស្នេហាស្រីស្រលាញ់ស្រី ជាមួយជនសង្ស័យផងដែរ ហើយយប់កើតហេតុគឺថាអាចមកពីភ្លើងប្រច័ណ្ឌ។ ដោយឡែក ពេលនេះជនសង្ស័យ ក៍បានរៀបរាប់ពីដំណើររឿងទាំងមុន នឹងក្រោយពេលសម្លា ប់ជន រង គ្រោះ។ ចង់ជ្រាស់សូមទស្សនាខាងក្រោម៖