ក្រោយពីសំងំអស់មួយរយះ ពេលនេះ ពេជ្រ សូលីកា មានបំណងទៅចូលរួមពីធីបុណ្យសពរបស់ជនរងគ្រោះដើម្បី

ភ្នំពេញ​ ៖ បើ​តាម​ការ​លើកឡើង​របស់​លោក​ ​KO1​ ​បាន​និយាយ​ថា​ ​ពេជ្រ​ ​សូលី​កា​ ​មានបំណង​ចង់ទៅ​ចូលរួម​ក្នុង​ ​ពិធីបុណ្យ​សព​របស់​ ​ជនរងគ្រោះ​ ​ដែល​ម្តាយ​របស់​នាង​សម្លាប់ ​តែ​នាង​មិន​ហ៊ាន​ព្រោះ​ខ្លាច​មាន​អំពើហិង្សាណា​មួយ​ ពីសំណាក់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​មក​លើ​រូប​នាង​ ​។​ ​​ថ្មី​ៗ​នេះ ​ពិតជា​មានការ​ចាប់អារម្មណ៍​ និង ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយពី​បានឃើញ​ព័ត៌មាន​ដែល​ម្តាយ​បង្កើត​ ​ពេជ្រ​ ​សូលី​កា​ ​ដែល​មានឈ្មោះ​ថា​ ​ស្រី​នាង​ ​ដែល​មានអាយុ ៤៥ ឆ្នាំ​ហ៊ាន​លើកដៃ​សម្លាប់​

មនុស្ស​បែបនេះ​ ​។​ ​ក្នុង​នោះ​ ​ក៏​មាន​ចុះ​ជាបន្តបន្ទាប់​ជុំវិញ​រឿង​នេះ​ដែល​ធ្វើ​ឱ្យ​ ​ពេជ្រ​ ​សូលី​កា​ ​រង​នូវ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ជា​ខ្លាំង​ដែល​ថ្មី​ ​ៗ​នេះ​ទាំង​នាង​និង​គូ​ដណ្តឹង​ក៏បាន​ចេញ​ជា​សារ​បង្ហាញអារម្មណ៍ដល់មហាជនផង​ដែរ​ ​។​ ​​ពេលនេះ​ដែរ​ក៏​មានការ​លើកឡើង​ពី​សំណាក់​ ​លោក​ ​KO1​ ​បាន​អះអាង​ថា​ ​ពេជ្រ​ ​សូលី​កា​ ​មានបំណង​ ​ទៅ​បុណ្យ​សព និង ​សុំខមាទោស​ដល់​សព​ជនរងគ្រោះ​ ​

ដែល​ត្រូវ​ម្តាយ​នាង​សម្លាប់​ ​តែ​នាង​មិន​ហ៊ាន​ ​។​ ​ក្នុង​នោះ​ ​ក៏​មាន​អ្នកគាំទ្រ​ជាច្រើន​ជ​ម្រុ​ញ​ថា​ ​ពេជ្រ​ ​សូលី​កា​ ​គួរតែ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សព​ជនរងគ្រោះ ព្រោះនាង និង ម្តាយជាមនុស្សផ្សេងគ្នា​។​ ​ប្រភព​ ​KO1​ ​បាន​បន្ត​ថា​ពេលនេះ​ស្ថានភាព​ផ្លូវចិត្ត​របស់​ ​ពេជ្រ​ ​សូលី​កា​ ​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ​ នាង​មិន​មាន​ពាក្យ​អ្វី​និយាយ​អ្វី​ក្រៅពី​យំ​ឡើយ​​៕​ ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment