វីដេអូមួយ ត្រូវបានចែករំលែកពេញបណ្ដាញសង្គម ហ្វេសប៊ុក នឹងបានធ្វើឱ្យមហាជន ក្រោយពេលទស្សនាខ្សែវីដេអូឃ្លីបមួយនេះរួច បាននាំគ្នាខឹងសម្បារជាខ្លាំង ស្ដីពីអក្បកិរិយាបុរស២នាក់ បានយករបស់មកគប់លើកញ្ចក់ឡានភាគីម្ខាងទៀត និងមានបុរសម្នាក់ទៀត បានចុះពីលើរថយន្ដ ដោយគំ រា ម ឱ្យលុបវីដេអូ និងស្រែកខ្លាំងៗថែមទៀតផង។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសដែលត្រូវបានគេគំ រា ម នោះ ដោយគាត់មានឈ្មោះ Lightboy Makara បានសរសេរប្រាប់ឱ្យដឹងថា៖”អាងមានអំណាចមកប្រើសំដី មិនមែនជាមនុស្ស ហាឡេីងជេរគេ ហេីយគំរាម បា ញ់ ខ្ញុំទៀត នេះជាអ្នកធ្វេីការគួរតែធ្វេីជាគំរូល្អដល់ពលរដ្ឋមិនគួរធ្វើចឹងទេ ស្លាកលេខ (2-5257)”។
សូមជម្រាបផងដែរថា ទាក់ទងចំពោះរឿងរ៉ាវហេតុខាងលើនេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ថា ដើមចមឱ្យកើតមានរឿងមួយនេះឡើង ដោយសារអ្វី? ប៉ុន្ដែបើតាមរយៈវីដេអូនេះវិញ គឺបុរសខាងលើទាំងពីរនាក់នេះ មានតួនាទីជាមន្រ្ដីនគរបាល ព្រោះតែរថយន្ដនេះ គឺមានពាក់ស្លាកលេខខេមរភូមិន្ទ តែបែរជាយកឋានៈនឹងតួនាទី ដែលប្រមុខរាជរដ្ឋាភិបាលផ្ដល់ឱ្យដើម្បីបម្រើប្រជាពលរដ្ឋនោះ យកមកគំ រា ម ធ្វើបាបនឹងចង់ បា ញ់ ពលរដ្ឋទៅវិញ។