នី កូ៖ ខ្ញុំស្គាល់គាត់ច្បាស់ ដឹងរឿងគ្រប់យ៉ាងតាំងពីមុន មកទល់ពេលនេះ ថាខ្សែជីវិតក្មេងស្រីម្នាក់នេះ ជួបបព្ហាអីខ្លះ តស៊ូយ៉ាងណាខ្លះ (ខ្ញុំស្គាល់គាត់មុនពួកយើងចូលច្រៀងទាំងពីនាក់ ព្រោះផ្ទះជាប់គ្នា) ទោះនៅជិតគ្នា ទាស់ទែង អន់ចិត្ត ខឹងខ្លាំងយ៉ាងណា មានគ្រប់បែបយ៉ាង តែខ្ញុំមិនដែល ភ្លេចអាណិត ភ្លេចបារម្ភពីគាត់ទេ…

កាលពីយប់មិញ ម៉ោងជាង ១១ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារដ៏សែនខ្លោចផ្សាក្នុងចិត្តមួយ បង្ហាញអារម្មណ៍ពិត ដោយប្រាប់ឲ្យដឹងថា៖ “រឿងដែលបានកើតឡើងហើយ វាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះ

ខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផង ដើរតួជាម្ដាយផង ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត ព័ត៌មាន និង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ?

ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថា ជីវិតសិល្បៈមួយនេះដែរ នេះមិនមែនជាការសម្ដែង តែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូល រួចក៏សួរខ្លួនឯងថា ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ ក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់ បងៗ សារព័ត៌មាន និងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ។

ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនអោយកូនដឹងបែបនេះ ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស ចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តា ខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះ ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក ហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ ? អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន និងអនាគតគ្រួសាររបស់ខ្ញុំ សុំទោសណា៎ម៉ាក់”។

ក្រោយពីឃើញ ពេជ្រ សូលីកា បង្ហោះសារនេះរួចហើយ មិនបានប៉ុន្មានផង ស្រាប់តែ លោក នីកូ ក៏បានស៊ែរផុសមួយនេះ ព្រមទាំងបញ្ជាក់សារដ៏មានន័យមួយថា៖ “មកទល់ស្មេីនេះខ្ញុំអារម្មណ៏មិននៅក្នុងខ្លួនទេ ព្រោះបព្ហារបស់គាត់ តាំងពីដេីមមកទល់ពេលនេះ អាចថាខ្ញុំស្គាល់គាត់ច្បាស់ ដឹងរឿងគ្រប់យ៉ាងតាំងពីមុនមកទល់ពេលនេះថាខ្សែរជីវិតក្មេងស្រីម្នាក់នេះជួបបព្ហាអីខ្លះ តស៊ូយ៉ាងណាខ្លះ (ខ្ញុំស្គាល់គាត់មុនពួកយេីងចូលច្រៀងទាំងពីនាក់ ព្រោះផ្ទះជាប់គ្នា) ទោះនៅជិតគ្នាទាស់ទែង អន់ចិត្តខឹងខ្លាំងយ៉ាងណា មានគ្រប់បែបយ៉ាង តែខ្ញុំមិនដែល ភ្លេចអាណិត ភ្លេចបារម្ភពីគាត់ទេ រឿងកេីតឡេីងរួចទៅហេីយគ្រប់យ៉ាងមិនអាចបកក្រោយទេមានតែពាក្យថាស្តាយ ស្តាយក្រោយចំពោះរឿងទាំងអស់ដែលបានកេីតឡេីង។

តែខ្ញុំពិតជាអគុណការឆ្លេីយតប ជារួម បង្ហាញថា ប្អូនរឹងមាំតស៊ូទៅមុខទៀត ជាម្តាយ ជាបងស្រីដ៏ល្អសំរាប់ប្អូន និងកូនក្នុងផ្ទៃ។ ជាថ្មីម្តងទៀតសូមចូលរួមសោកស្តាយគ្រួសាសពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសាផងដែរ និងសូមវិញ្ញាណខ័ណ្ឌទៅកាន់សុគតិភព ។ ដោយក្តីអនុគ្រោះ ពីខ្ញុំ”៕

Related posts

Leave a Comment