ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ និង ជ្រាបច្បាស់ ពី អតីតបេក្ខនារី X Factor Cambodia កញ្ញា លៀង ចាន់ឡា ដែលត្រូវបានមហាជនជាច្រើនអាណិតស្រឡាញ់ និង បានឧបត្ថម្ភជាដល់រូបនាងផងដែរ។
ចាន់ឡា ត្រូវបានមហាជនយកចិត្តទុកដាក់ជាទីបំផុត កាលពីពេលកន្លងមក ដោយសារមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីរូបនាង ខណៈនាងធ្វើការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ក៏ត្រូវបានមិត្តរួមក្រុមរើសអើង…ជាដើម។
ទន្ទឹមនឹងនោះដែរ ក្រោយមានការចុះផ្សាយខាងលើ ប្អូនស្រី ចាន់ឡា ត្រូវបានមហាជនជាចម្រើនរៃអង្គាសគ្នា ចូលរួមឧបត្ថម្ភ ដូចជា ថវិកា របស់របរប្រើប្រាស់ គ្រឿងអលង្ការ និង ការធ្វើការកែសម្ផស្សឲ្យស្អាតជាដើម..។
មិនត្រឹមតែមហាជនទេ ដែលអាណិត ស្រឡាញ់ប្អូនស្រី ចាន់ឡា សូម្បីតែអ្នកសិល្បៈមួយចំនួន ក៏ចូលរួមឧបត្ថម្ភជួយទៅដល់រូបនាងផងដែរ។
យ៉ាងណាមិញ ក្រោយឆ្លងកាត់រឿងជាច្រើនក្នុងឆាកជីវិត អតីតបេក្ខនារី X Factor Cambodia បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម្សិលមិញ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះថា សើចផង យំផង ដើម្បីឲ្យអ្នកគ្រប់គ្នាសប្បាយ តែក្នុងចិត្តចង់ឆ្កួតហើយ។
ជាក់ស្ដែង ក្រោយមានការបង្ហោះសារដ៏ក្រៀមក្រំខាងលើរួចមក ប្អូនស្រី លៀង ចាន់ឡា ក៏ត្រូវបានហ្វេន និង មហាជនជាច្រើនធ្វើការខមមិនលើកទឹកចិត្តជាច្រើនផងដែរ៕