រំភើបខ្លាំងណាស់! ទីបំផុត នារីដ៏ស្រស់ស្អាតម្នាក់នេះ បានជួប ប្អូនប្រុសលក់ផលិតផលតាមអនឡាញនេះហើយ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនធំទុកធ្វើដើមរកស៊ី និងជូនទូរស័ព្ទទំនើបមួយគ្រឿង សម្រាប់ឲ្យទុកឡាយលក់ផលិតផលទៀត ហើយថែមទាំង…(មានវីដេអូ)

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Hhëä Rãvî ដែលមានកាយសម្បទានមិនគ្រប់គ្រាន់ រស់នៅភូមិស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអ្នកលក់ផលិតផលតាមអនឡាញ (Online) បានបង្ហោះសារមួយ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន រំជួលចិត្ត កើតក្តីអាណិតយ៉ាងខ្លាំង។

ម្ចាស់ហ្វេសប៊ុករូបនេះបានសរសេរថា៖ “ហេតុអ្វីគេមិនទិញខ្ញុំ ខ្ញុំលក់ផលិតផលដូចគេដែរ ឬគេមិនជឿជាក់ខ្ញុំ ស៊ូឡើងកុំអស់សង្ឃឹម”។ ក្រោយពីឃើញបែបនេះ កើតក្តីអាណិត នារីដ៏ស្រស់ស្អាតម្នាក់ ក៏ជាអ្នកលក់ផលិផលតាម អនឡាញដែរនោះ បានធ្វើការប្រកាសឲ្យប្អូនប្រុសខាងលើមកជួបខ្លួន។

នៅថ្ងៃនេះ នារីដ៏ស្រស់ស្អាតម្នាក់នេះ បានជួបហើយ ព្រមទាំងផ្តល់ថវិកាមួយចំនួនធំ ទុកឲ្យប្អូនប្រុសម្នាក់នេះធ្វើដើមរកស៊ី និងប្រគល់ទូរស័ព្ទដ៏ទំនើបមួយគ្រឿងផងដែរ ដើម្បីទុកធ្វើការ Live លក់ផលិតផល។ កាន់តែពិសេសជាងនេះទៅទៀតនោះ បានឲ្យប្អូនប្រុសម្នាក់នេះ ក្លាយជាតំណាងចែកចាយផលិតផលរបស់ខ្លួនថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានសប្បុរសជនជាច្រើនទៀត ក៏បានជួយឧបត្ថម្ភជាហូរហែទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment