ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានដែលកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នេះ មានក រ ណី ឃា ត ក ម្ម ដ៏ រ ន្ធ ត់ មួយ ដែល ស្ត្រីម្នាក់ត្រូវបាន ស ម្លា ប់ ដែលជន ស ង្ស័ យ រូបនេះមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់តារាចម្រៀងដ៏ល្បីកញ្ញា ពេជ្រ សូលីកា ហេីយហេតុកា រណ៍នេះបាន បាន ប ង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល នៅចំណុចក្នុងផ្ទះលេខ L៤២A ផ្លូវលេខ V១៦A ក្នុងបុរីវីឡា Town ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះ កញ្ញា ពេជ្រ សូលីកា បានបង្ហាញពីអារម្ម ណ៍ រ ន្ធ ត់ ចិត្ត និងក្រៀម ក្រំជាខ្លាំងចំពោះហេតុកា រណ៍ដ៏អា ក្រ ក់ នេះ ក្នុងនោះដែរតារាចម្រៀងស្រីដ៏ល្បីរូបនេះក៏បានបង្ហោះសារដោយភ្ជាប់ជាមួយអារម្មណ៍សោកស្ដា យជាខ្លាំង ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងដូចតទៅ៖
«រឿងដែលបានកើតឡើងហើយ វាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះ ខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត៖ ដើរតួជាឪពុកផង ដើរតួជាម្ដាយផង ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត ។ ព័ត៌មាន និង សង្គមមនុស្ស ដែលបាន វា យ ប្រ ហា រ មកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយ ជន រង គ្រោះ ដែលមានគ្រប់ Page ព័ត៌មានទាំងអស់ បែបនេះដែរទេ?
ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជា បា ក់ ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បះមួយនេះដែរ នេះមិនមែនជាការសម្ដែង តែវាជាអារម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេ ប បាយមិនចូល រួចក៏សួរខ្លួនឯងថា ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង។
ខ្ញុំស្ដា យក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួប ប ញ្ហា អ្វី ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបា កបែបនេះទេ ក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបនេះដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួ ចអង្គុយយំនឹកម៉ាក់ បងៗសារព័ត៌មាន និងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអារម្មណ៍ថា បា ក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ ។
ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនអោយកូនដឹងបែបនេះ ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុ ស ចំណែកច្បា ប់ក៏បានធ្វើការទៅតាមផ្លូវច្បា ប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តា ខំប្រឹងមកកា ត់ក្ដីជំនួសច្បា ប់បន្ថែមទៀតបែបនេះ ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក ហេតុអីមកសប្បាយនៅលើ គំ ន រទុក្ខរបស់ខ្ញុំ? អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺរឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន និងអនាគតគ្រួសាររបស់ខ្ញុំ សុំទោ សណា៎ម៉ាក់»។