អតីត​អ្នក​ប្រដាល់ ឡោ សំណាង៖ សុំប្រកាសជាផ្លូវការ នឹងទទួលប្អូនក្មួយៗ មកហាត់ជាមួយគ្រូផ្ទាល់តែម្តង ចិត្តជាអ្នកប្រយុទ្ធមែននោះ មកហាត់ចុះ ស្វាគមន៍ជានិច្ច ដើម្បីឡើងប្រកួតលើសង្វៀន និង…” (មានវីដេអូ)

នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ នេះ យុវតីម្នាក់ រហ័សនាម “បងធំមេសាង ខេត្តព្រៃវែង” ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំហើយ។

ចំពោះមូលហេតុដែលក្រុមយុវតីនេះ បានស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។ ក្នុងនោះ អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ ហើយមានការធានាពីអាណាព្យាបាល និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ។ លោកអធិការបញ្ជាក់បន្ថែមថា សម្រាប់យុវតីម្នាក់នេះ កន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយ ពោលទើបតែលើកទី១នោះទេ។

ក្រោយពីឃើញបែបនេះ អតីត​អ្នក​ប្រដាល់ ​មាន​ស្នៀត​ ប្រយុទ្ធ​ល្អ​មួយ​កំផ្លេ ឡោ សំណាង បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួននៅក្នុងថ្ងៃនេះថា៖ “សាលាក្បាច់គុនខ្មែរបុរាណយើង កំពុងត្រូវការកីឡាការិនី ជាច្រើនរូបមកវឹកហាត់ ដើម្បីឡើងប្រកួតលើសង្វៀន និងជួយលើកស្ទួយដល់មុខមាត់ប្រទេសជាតិផង នោះចឹងខ្ញុំបាទសុំប្រកាសជាផ្លូវការ នឹងទទួលប្អូនក្មួយៗ មកហាត់ជាមួយគ្រូផ្ទាល់តែម្តង ចិត្តជាអ្នកប្រយុទ្ធមែននោះ មកហាត់ចុះ ស្វាគមន៍ជានិច្ច បើសិនជាអាចសូមសមត្ថកិច្ចមេត្តាជួយផ្តល់ឱកាសដល់ក្មួយស្រីម្តងទៅ អរគុណទុកជាមុន។”៕

Related posts

Leave a Comment