ហួសចិត្តខ្លាំងណាស់! ប៉ូលីស កំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់តែអ្នកបើកឡាននេះមិនស្តាប់បញ្ជាទេ ថែមទាំងរោទ៌ម៉ាស៊ីនឲ្យឮ ចុចស៊ីផ្លេឲ្យរំពង នៅមុខសាលារៀន ហើយថែមទាំងធ្វើកាយវិការនេះទៀត (មានវីដេអូ)

នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Neang Nak បានបង្ហោះរូបភាព និងសារខ្លីមួយ ថ្លែងពីអ្នកបើកឡានម្នាក់ ពិតជាខ្វះការយោគយល់ខ្លាំងណាស់ ខណៈពេលបងប៉ូលីស កំពុងតែសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ចូលសាលា អ្នកបើកឡាននេះមិនស្តាប់បញ្ជាឡើយ ថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពង ទៀត។ ម្ចាស់ហ្វេសប៊ុកដដែលនេះ បានបញ្ជាក់បន្ថែមថា៖

“ខ្ញុំមិននឹកស្មានថាអ្នកបើកបរយានយន្តប្បករណ៍នេះព្រៃផ្សៃយ៉ាងនេះសោះ ។ នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់តែ យានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេ ថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពង នៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ប្រគល់ក្តអោយទៀត តើគាត់រៀនបើកបរនៅសាលាណា…? ហើយគាត់បើកបរអោយក្រុមហ៊ុនណា…? កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង….!”៕

Related posts

Leave a Comment