បន្ទាប់ពីរមានរឿងម្តាយតារាចម្រៀងពេជ្យ សូលីកា ស ម្លា ប់ គេរួចមក ស្រាប់តែលោក ហេង​ ឡុង​ បានចេញមុខនិយាយថា

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​ព័ត៌មាន​ដែលកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ មានក រ ណី ឃា ត កម្ម ដ៏ រ ន្ធ ត់ មួយ ដែល ស្ត្រីម្នាក់ត្រូវបាន ​ឃា ត​ ក ​ស ម្លា​ ប់​ ដែល ជន ​ស​ ង្ស័ យ ​រូប​នេះ​គឺជា​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង​ដ៏​ល្បី​កញ្ញា​ ពេជ្រ​ សូលីកា​ ហេីយ​ហេតុ កា រណ៍​នេះ​បាន ប ង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល នៅចំណុចក្នុងផ្ទះលេខ​ L៤២A ផ្លូវលេខ​ V១៦A ក្នុងបុរីវីឡា​ Town ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជន រង គ្រោះ ដែល ស្លា ប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ​។ ចំណែក​ឯ​ជន ស ង្ស័ យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ​។

ទន្ទឹម​នឹង​ហេតុ កា រណ៍​ដែល​កំពុង​មាន​តែកក្រើក​ខាងលេីនេះ​ដែរ​ លោក​ ហេង​ ឡុង​ ក៏បាន​មានការ​លេីកឡេីង​ថា៖
«ច្បាប់ព្រហ្ម ទ ណ្ឌ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោស!ទោះជាសា ច់ញាតិ ចង់មកទទួលទោ សជំនួស ក៏ច្បាប់មិនអនុញ្ញាតដែរ! ទង្វើខុសច្បាប់របស់ម្ដាយ មិនពាក់ ព័ន្ធជាមួយកូនឡើយ។ សូមបងប្អូនបែងចែកឲ្យច្បាស់ កុំរាលដាលធ្វើឲ្យប៉ះពាល់ដល់ប្រិយភាពរបស់កូនស្រីដែលមិនពាក់ ព័ន្ធ នឹងកំពុងតែប៉ះ ទង្គិចអារម្មណ៍យ៉ាងធ្ងន់ធ្ងរ សូមបងប្អូនមេត្តយោគយល់»។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចជាច្រើននាក់ បាននាំខ្លួនជន ស​ ង្ស័ យជា ជន ដៃ ដល់ ដែលត្រូវ​ជា​ជាម្តាយបង្កើតរបស់តារាចម្រៀងដ៏ល្បី គឺកញ្ញា ពេជ្រ សូលីកា មកធ្វើត្រា ប់សកម្មភាពក្រោយ ស ម្លា​ ប់​ស្ត្រីអ្នក ច ង ការប្រាក់ម្នាក់យ៉ាង រ ន្ធ​ ត់ ដោយសារភ្លើ ងប្រ ច័ណ្ឌស្រីស្រឡាញ់ស្រី​ដូចគ្នា។

Related posts

Leave a Comment