តោះស្ដាប់ការរៀបរាប់នេះហើយ រឹតតែអា​ណិតជ​នរងគ្រោះដែលត្រូវគេស​ម្លាប់ ខ្លោ​ចចិត្ត (មានវីដេអូ)

នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ នេះ សមត្ថកិច្ច បានវែកមុ​ខឃា​​តក​​រ ឃើញហើយ ដែលបានស​ម្លាប់ស្ត្រីវ័យ​ ៥០ឆ្នាំម្នាក់ នៅចំណុចក្នុងផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២:០០។

បន្ទាប់ពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា ស​ពត្រូវបានស្លា​ប់ ដោយសារថ​​ប់ដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថ​ប់ដង្ហើ​មស្លា​ប់។ យ៉ាងណាមិញ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខហើយ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។

គួរបញ្ជាក់បន្ថែមផងដែរថា ស្រ្តីរ​ងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ។ ក្រោយពីធ្វើកោសល្យវិច័យរួចស​​ពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងនោះបើស្តាប់ការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ បានកាន់តែអា​ណិ​តខ្លោចចិត្ត ព្រោះជនរ​ងគ្រោះដែលត្រូវគេ​ស​ម្លា​ប់ ជាមនុស្សស្លូត មិនដែលមានរឿងជាមួយអ្នកណាឡើយ ហើយថែមទាំងជាមនុស្សល្អទៀតផង។ កុំឲ្យខាតពេលយូរសូមស្តាប់កិច្ចសម្ភាសន៍ខាងក្រោមនេះ៕

Related posts

Leave a Comment