ពេលនេះលោក ខេម បានចេញមុខតបតនិងបុរសម្នាក់ដែលបានប្រមាថលោកដោយនិយាយថា

ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងមូល បានមានការផ្ទុះកក្រើកយ៉ាងខ្លាំងតែម្ដង ទាក់ទងនឹងហេតុការណ៍ដែលយុវជនខ្មែរមួយក្រុម បានថតពីទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ ដោយដឹកនាំដោយលោក ហេង ឡុង និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅឯព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីប្រគុំតន្ត្រីអចលនៈទ្រព្យដ៏ធំ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៣ នេះ។ចំពោះទិដ្ឋភាពក្នុងឃ្លីបវីដេអូខាងលើ យុវជនខ្មែរមួយក្រុមនេះ បានប្រើប្រាស់នូវ

ពាក្យពេចន៍មិនគួរគម្បីជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រជាជនខ្មែរជាខ្លាំង សុទ្ធតែពាក្យថា ហ្សេន និងពូជខ្មែរទៅណាមិនថ្លៃថ្នូរសោះ និងមានពាក្យពេចន៍មួយចំនួនទៀតផងដែរ។ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញនូវមតិយោបល់រិះគន់ផ្សេងៗគ្នា ដែលមួយចំនួនលើកឡើងខាងយុវជនមួយក្រុមជាអ្នកថត គឺជាអ្នកខុស និងមានមួយចំនួនទៀតថាខាងតារាគឺជាអ្នកខុស តែទោះជាយ៉ាងនេះក្តី បញ្ហាមួយនេះ

នៅមិនទាន់មានការបញ្ចប់នៅឡើយនោះទេ ខណៈដែលក្រុមទាំងសងខាងកំពុងតែដាក់ពាក្យបណ្ដឹងទាំងសងខាង។ទន្ទឹមនឹងហេតុការណ៍នេះដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ មានរឿងរ៉ាវថ្មីមួយទៀតបានកើតឡើង ដោយមានបុរសម្នាក់ បានទិញភេសជ្ជៈមួយកំប៉ុងដែលមានរូបលោក ខេម និងជាអ្នកតំណាងផ្សព្វផ្សាយជូនក្រុមហ៊ុនភេសជ្ជៈមួយនេះ ដោយបានចាក់ទឹកនោះចេញ នឹងបានយកដំបងមកវាយអោយកំបុិតខ្ទេចតែម្តង។យ៉ាងណាមិញ ចំពោះរឿងរ៉ាវនេះដែរ លោក ខេម

ក៏មិនបានធ្វើការតបតទៅកាន់បុគ្គលខាងលើនោះដែរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកបានបង្ហោះសារនៅទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានមានការលើកឡើងយ៉ាងដូច្នេះថា៖ «សេចក្តីអត់ធ្មត់វាពិតជាមានព្រំដែន ប៉ុន្តែសេចក្តីស្រឡាញ់វាគ្មានព្រំដែននោះទេ »។

Related posts

Leave a Comment