ក្រោយឃើញប្អូនប្រុស សរសេរថា៖ “ហេតុអ្វីគេមិនទិញខ្ញុំ ខ្ញុំលក់ផលិតផលដូចគេដែរ ឬគេមិនជឿជាក់ខ្ញុំ ស៊ូឡើងកុំអស់សង្ឃឹម” ដោយក្តីអាណិតពេក នារីស្រស់ស្អាតម្នាក់នេះ ប្រកាសនឹងធ្វើរឿងមួយជូនហើយ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Hhëä Rãvî ដែលមានកាយសម្បទានមិនគ្រប់គ្រាន់ រស់នៅភូមិស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអ្នកលក់ផលិតផលតាមអនឡាញ (Online) បានបង្ហោះសារមួយ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន រំជួលចិត្ត កើតក្តីអាណិតយ៉ាងខ្លាំង។

ម្ចាស់ហ្វេសប៊ុករូបនេះបានសរសេរថា៖ “ហេតុអ្វីគេមិនទិញខ្ញុំ ខ្ញុំលក់ផលិតផលដូចគេដែរ ឬគេមិនជឿជាក់ខ្ញុំ ស៊ូឡើងកុំអស់សង្ឃឹម”។ ពាក្យទាំងនេះហើយ ដែលធ្វើឲ្យគ្រប់គ្នាក្តុកក្តួលអារម្មណ៍ ហើយក៏បានធ្វើឲ្យនារីស្រស់ស្អាតម្នាក់ ដែលជាអ្នកលក់ផលិតផលតាមអនឡាញដែរនោះ បានប្រកាស ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ជួយស៊ែរផ្តល់ព័ត៌មានប្រាប់គាត់ផង ខ្ញុំពិតជាមានមោទកភាព និងឈឺចាប់ ពេលឃើញបែបនេះ ខ្ញុំចង់អោយប្អូនប្រុសទាក់ទងមកក្រុមការងារ ខ្ញុំចង់ជួយប្អូនប្រុសខ្លាំង ព្រោះតែជីវភាព ហើយសូមអោយទាំងអស់គ្នាជួយទិញគាត់ផង ។ អរគុណដែលទាំងអស់គ្នាស៊ែរអោយខ្ញុំបានឃើញ”។

នារីម្នាក់នេះបន្តទៀតថា៖ “ក្រុមការងារបានទាក់ទងទៅប្អូនប្រុសហើយ គាត់ទទួលសំណើរ និងអញ្ជើញមកក្រុមហ៊ុននៅថ្ងៃស្អែក បើប្អូនប្រុសមកដល់ក្រុមហ៊ុន នាងខ្ញុំនឹងជួយគាត់តាមលទ្ធភាពដែលធ្វើបាន ក៏ដូចជាឡាយដើម្បីអោយបងប្អូនស្គាល់គាត់ និងងាយទិញផលិតផលពីគាត់”៕

Related posts

Leave a Comment