ដូចដែរប្រិយមិត្ត ធ្លាប់បានដឹងរួចមកហេីយ អំពីកុមារា សាឡិក ដែលប្អូនប្រុសមានសមត្ថភាពអស្ចារ្យ អាចនិយាយបានដល់ទៅ ១៥ភាសា ក្រោយពីបាននារីដ៏ស្រស់ស្អាតម្នាក់ដែលជាជនជាតិម៉ាឡេស៊ី បានធ្វេីការសម្ភាសន៍ និងបង្ហោះវីដេអូនៅលេីបណ្តាញសង្គមហ្វេសបុក កាលពីកន្លងទៅដែលធ្វេីឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។
ដោយឡែក កាលពីវេលាម៉ោង៨ និង៣០យប់ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះ សាឡិកបានធ្វើដំណើរត្រលប់មកដល់ទឹកដីប្រទេសកំណេីតខ្លួនវិញហេីយ បន្ទាប់ពីថ្ងៃវិស្សមកាលបានមកដល់ ក្នុងនោះដែរក៏មានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឪពុកម្ដាយ បងប្អូនក្រុមគ្រួសារ និងអ្នកសារព័ត៌មានជាច្រើនផងនោះ។
សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា សាឡិក ក្រោយពីបានចេញទៅរៀននៅសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School) ប្រទេសចិន រួចមក គេសង្កេតឃើញថា កុមារដ៏មានអំណោយទានរូបនេះបានមានការខិតខំប្រឹងប្រែងក្នុងការខិតខំរៀនសូត្រជាខ្លាំង រហូតទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆមាសក្នុងចំណោមសិស្សជាច្រើនសញ្ជាតិផ្សេងគ្នាទៀតផង។
យ៉ាងណាមិញ នៅមុននេះបន្តិច លោក K01 និង K168 បានធ្វើការសម្ភាសន៍ដល់ប្អូនប្រុស សាឡិក ទាក់ទងនឹងការចេញទៅរៀននៅប្រទេសចិនអស់រយៈពេលកន្លះឆ្នាំមកនេះ មួយវិញទៀតនោះ សាឡិក ក៏មានជាកាដូជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទៀតផង ដោយការច្រៀងបទចម្រៀងចិនមួយបទយ៉ាងពិរោះ។