ក្រុងព្រះសីហនុ៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញយុវជន២នាក់ បាននាំគ្នា ដើររើសសំរាមតាម ឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។ ទង្វើរដ៏គំរូមួយនេះ បានធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរ និងពេញចិត្តជាខ្លាំង ដែលពួកគាត់ទំាង២នាក់ខំឆ្លៀតពេលវេលាដ៏មានតម្លៃ នៅថ្ងៃអាទិត្យរបស់ខ្លួន មកធ្វើបែបនេះ ព្រោះតែចង់បានបរិស្ថានស្អាត។
ក្នុងនោះ ហ្វេសប៊ុកឈ្មោះ Bonvongsaranyou Rith ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ល្ងាចនេះបាន៣បាវ ដោយមានគ្នាត្រឹមតែ២នាក់ ចុះទម្រាំមានគ្នាច្រើនលើសនេះ តើយើងនឹងអាចរើសបានសម្រាមប៉ុន្មានបាវទៅ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់ នឹងចូលរួមជាមួយពួកខ្ញុំ នាសប្តាហ៍ក្រោយ។”៕