ជួយស៊ែរម្នាក់មួយផង! បិណ្ឌ១ វត្តផ្សេងៗមានញាតិពុទ្ធបរិស័ទច្រើន រីឯវត្តគិរីធម្មរាជ បែរជាមានសភាពស្ងាត់ច្រងំព្រះសង្ឃខ្វះចង្វាន់ ឆ្នាំមុនក៏ចឹងដែរ (មានវីដេអូ)

រដូវបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរ

ទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ នៅតាមទីវត្តអារ៉ាម នាថ្ងៃបិណ្ឌទី១នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ បានយកចង្ហាន់ និងទ័យវត្ថុ ទៅប្រគេនព្រះ

សង្ឃ ដើម្បីឧទ្ទិសកុសល ជូនដល់ជីដូនជីតា ឪពុកម្តាយ ញាត្តិការទាំង ៧សន្តាន ដែលបានចែកឋាន ឲ្យមកទទួលយកចំណីអាហារ ដែលកូនចៅបានធ្វើបុណ្យ។ ដោយឡែក វត្តមួយស្ថិតក្នុងខេត្កំពង់ឆ្នាំង បែរជាមិនសូវមានពុទ្ធិបរិស័ទមកសោះ ដោយឆ្នាំមុន និងឆ្នាំនេះ គឺដូចគ្នា

វត្តមានសភាពស្ងាត់ច្រងំ ព្រះសង្ឃមិនសូវសំបូរចង្វាន់នោះទេ នេះបើតាមគណនេយ្យហ្វសបុកព្រះតេជគុណព្រះនាម “ព្រះមហា ហឿម សុវណ្ណារ៉ា វត្តគិរីធម្មរាជ” បានឲ្យដឹងបែបនេះថា៖ គួរអោយអាណិតវត្តគិរីធម្មរាជណាស់ កាន់បិណ្ឌគ្មានញោមៗមកទេ ឆ្នាំមុនក៏ចឹង ឆ្នាំនេះក៏ចឹង

វត្តគិរីធម្មរាជ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុក រលាប្អៀ ខេត្កំពង់ឆ្នាំង011444418/086444418 14.09.2019

Related posts

Leave a Comment