ឆន សុវណ្ណារាជ និង ពេជ្រ សោភា ចូលតួសាហាវណាស់អាយដល ឡើងសម្ដែងអោបគ្នាលើឆាកធ្វើអោយហ្វេនហ៊ោកញ្ជ្រៀវខ្លាំងតែម្ដង (មានវីដេអូ)

បាត់ដំបង ៖ ទោះជា ពេជ្រ សោភា និង លោក ឆន សុវណ្ណរាជ បានប្រឡូកក្នុងសិល្បៈយូរឆ្នាំបែបណាក្ដី ក៏តារាប្រុស ស្រីទាំង២នេះ នៅតែអាចឈរឈ្មោះជា កំពូលតារាល្បីដដែល។លើសពីនេះ ឆន សុវណ្ណារាជ និងពេជ្រ សោភា បានផ្ទុះការគាំទ្ររួមគ្នាយ៉ាងខ្លាំង តាមរយៈបទចម្រៀងមួយអាល់ប៊ុម មានបទចម្រៀងដូចជា ស្រលាញ់អូន៣៦៥ថ្ងៃ ទៅបានបើបងដេញ និងបទនៅក្បែរបងអូនកក់ក្ដៅ ជាដើម។ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ក្រោយពីមិនសូវមានបទចម្រៀងប៉ះគ្នា

ស្រាប់តែលេចវត្តមានតារាទាំង២ដួងនេះ លើឆាកតែមួយ ច្រៀងរួមគ្នាដោយ លើកយកបទចាស់ៗ បកស្រាយបានយ៉ាងពិរោះរណ្ដំខ្លាំងណាស់។អ្វីដែលពិសេស សោភា និងសុវណ្ណរាជ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗមិនស្ទើរទេ ក្រោយពីពួកគេ មានការសម្ដែងយ៉ាងចូលតួសាហាវ ថែមទាំងឱបគ្នាស្និទ្ធស្នាល ដូចគូស្នេហ៍ពិតៗតែម្ដង។ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ ពេញចិត្តចំពោះការសម្ដែងរបស់អ្នកទាំង២ខ្លាំងណាស់៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment