មាស សុខសោភា និងឧកញ៉ា ទៀ វិចិត្រ ធ្វើឲ្យគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង ក្រោយពីសង្រ្គោះសត្វនេះ ពីបងប្រុសអ្នកនេសាទម្នាក់ នេះជាសត្វតំណាងឲ្យសេចក្តីសុខ ភាពយូរអង្វែង និងតំណាងឲ្យភពផែនដី

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានតារារចម្រៀងដែលមានសម្លេងផ្អែមស្រទន់គឺ មាស សុខសោភា នោះ។ តារារូបនេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីមហាជនទូទៅហើយបទចម្រៀងជាច្រើនទាក់ទងបទមនោសញ្ចេតនារបស់ មាស សុខសោភា នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែលមិនចេះជិនណាយឡើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ មាស សុខសោភា និងឧកញ៉ា ទៀ វិចិត្រ បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយសង្រ្គោះសត្វអណ្តើកមួយក្បាល។ តារាចម្រៀងម្នាក់នេះក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ដោយក្តីសទ្ធាចូលរួមជាមួយបងប្រុស ទៀ វិចិត្រ សង្រ្គោះសត្វអណ្តើកសត្វតំណាងឲ្យសេចក្តីសុខភាពយូរអង្វែងនិងតំណាងឲ្យភពផែនដីពីបងប្រុសអ្នកនេសាទសូមចែករំលែកសេចក្តីល្អទាំងនេះជាមួយបងប្អូនទាំងអស់គ្នាផង”។ក្រោយពីឃើញបែបនេះធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានកោតសរសើរជាខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់ មាស សុខសោភា និងលោក ឧកញ៉ា៕

Related posts

Leave a Comment