អាណិតគាត់ខ្លាំងណាស់! អ្នកមីងកំពុងឈឺហើយ នៅខំប្រឹងដើរបេះផ្លែអំពិលទឹកទៀត ១ថ្ងៃលក់បាន ២-៣ ពាន់ រៀល ប៉ុណ្ណោះ ទុកទិញអង្ករហូប ចំណែកស្វាមីកំពុងឈឺដេកថ្ងូរ ព្រោះគ្មានលុយទិញថ្នាំព្យាបាលឡើយ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Phorn Chetra បានបង្ហោះស្ថានភាពីគ្រួសារមួយ ឃើញហើយ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដោយអ្នកមីង កំពុងឈឺហើយ នៅ ខំប្រឹងដើរបេះផ្លែអំពិលទឹក ទៀត ទុកលក់ ក្រែងបានប្រាក់ខ្លះ ទិញអង្ករច្រកឆ្នាំង រីឯស្វាមីកំពុងដេកឈឺថ្ងូរ គ្មានលុយទិញថ្នាំព្យាបាលទៀត។

តាមការរៀបរាប់ក្នុងវីដេអូ អ្នកមីងប្រាប់ថា មួយថ្ងៃលក់បានប្រហែលជា ២០០០ រៀល ទៅ ៣០០០ រៀលប៉ុណ្ណោះ គ្រាន់បានលុយនេះ ទុកទិញអង្ករហូប។ ហ្វេសប៊ុកដដែលខាងលើ ក៏បានបញ្ជាក់បន្ថែមថា៖

“ជាជីវិត​ពិត​ និង​គួរ​អោយ​អាណិត​នូវ​គ្រួសារ​អ្នក​មីង​ ប្ដី​ក៏​ឈឺ​ប្រពន្ធ​ក៏​ឈឺ​ គ្មាន​អង្ករ​ហូប​សុខ​ចិត្ត​ប្រឹង​ដេីរ​បេះ​ផ្លែ​អំពិល​ទឹក​ក្រែង​បាន​ប្រាក់​ខ្លះ​ទិញ​អង្ករ​ហូប​ ចំណែក​ប្ដី​ដេក​ថ្ងូរ​គ្មាន​ថ្នាំ​ពេទ្យ​ព្យាបាល​ ឃេីញទិដ្ឋភាពបែប​នេះ​ ​ពិតជា​ពិបាក​ភ្នែក​មើល​ណាស់​ ។ សូម​បងៗមេត្តា​ជួយ​ជា​ថវិកា​តិច​តួច​ដល់​គ្រួសារ​គាត់​ផង​ ក្រែង​គាត់​មាន​អង្ករ​ហូប​និង​អាច​មាន​លុយ​ទិញ​ថ្នាំ​អោយ​ប្ដី​ខ្លះ​ សូម​ចែក​ក្ដី​ស្រលាញ់​ជូន​គាត់​ផង​ចុះ​ គាត់​រស់​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​ ទាក់ទង​មក​ខ្ញុំ​ផ្ទាល់​តាម​រយៈ​លេខ​:069,992800-096,9988938 សូមអរគុណ​..!”៕

Related posts

Leave a Comment