សូមជួយស៊ែរម្នាក់មួយផង! លោក ធន ម៉េងហ៊ាង ប្រកាសស្វែងរក ជនបរទេសម្នាក់នេះ ដើម្បីជួយ ជាថវិកា និងរកដំណោះស្រាយបញ្ជូនគាត់ទៅប្រទេសគាត់វិញ

ភ្នំពេញ ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានមានការចែករំលែកគ្នាជាច្រើនព្រោងព្រាត បន្ទាប់ពីមានការបង្ហោះមួយពីជនជាតិ បរទេសម្នាក់ដែរគាត់មកលេងនៅស្រុកខ្មែរ តែត្រូវបានចោរប្លន់គាត់យករបស់របរនិងសម្ភារះរបស់គាត់អស់បាត់ទៅហើយ គាត់ត្រូវដើរគ្រប់ទីកន្លែងក្លាយជាជនអនាថាម្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវដាច់បាយដាច់ទឹក លំបាកវេទនាដោយសារតែចោរចង្រៃនៅក្នុងប្រទេសកម្ពុជា ។

យ៉ាងណាមិញបន្ទាប់ពីឃើញមានការបង្ហោះនិងចែករំលែកច្រើន លោក ធន ម៉េងហ៊ាង​ ក៏បានធ្វើការបង្ហោះស្វែងរកជនបរទេសនេះភ្លាម ដោយគាត់បានបង្ហោះយ៉ាងដូច្នេះថា ៖លោកពូជនជាតិ ស៊ុយអែត ត្រូវបានចោរប្លន់អស់សម្ភារៈពីខ្លួន ជួយស៊ែរពត៍មាននេះផងខ្ញុំបាទមានថវិកាខ្លះចង់ជូនដល់លោកពូសម្រាប់ផ្គត់ផ្គង់ការហូបចុក និងជួយសម្រួលនាំលោកពូទៅស្ថានទូត ដើម្បីសាកសួរពត៍មានលម្អិតរកដំណោះស្រាយបញ្ជូនលោកពូ ទៅប្រទេសរបស់លោកពូវិញ បើសិនករណីនេះជារឿងពិតI wanna help, please work on that caseContact me ☎️ 098 993 969 ។

Related posts

Leave a Comment