ដល់ថ្ងៃវិស្សមកាល ធុច សាលិ បានត្រឡប់មកកម្ពុជា កាលពីយប់មិញនេះហើយ កាន់តែពិសេសនោះ សាលិ រៀនបានចំណាត់ថ្នាក់លេខ១ប្រចាំឆមាស ក្នុងចំណោមសិស្សជាច្រើនសញ្ជាតិ ទៀត (មានវីដេអូ)

កាលពីវេលាយប់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញ ប្អូនប្រុស ធុច សាលិ ដល់ថ្ងៃវិស្សមកាល ក៏បានត្រឡប់មកដល់ប្រទេសកម្ពុជាយើងវិញហើយ បន្ទាប់ពីបានសិក្សានៅទីនោះ បានមួយឆមាសកន្លងមក។

អ្វីដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍នោះក្រោយពីទទួលបានដំណឹងថា សាលិ រៀនបានចំណាត់ថ្នាក់លេខ១ប្រចាំឆមាស ក្នុងចំណោមសិស្សជាច្រើនសញ្ជាតិ ពិតជាអស្ចារ្យមែន។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ធុច សាលិ បានធ្វើដំណើរទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។

សាលិ កំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨៕

Related posts

Leave a Comment