មិនធម្មតា! បទ “ស្រលាញ់អ្នកណាក៏គេមានសង្សារ” របស់ ចាន់ សុបញ្ញា ល្បីខ្លាំងពេក ដល់ថ្នាក់ ជនជាតិឥណ្ឌាម្នាក់នេះ យកទៅច្រៀងតាម ហើយសរសើរថា ពីរោះខ្លាំងណាស់ (មានវីដេអូ)

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក ដ៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ ចាន់ សុបញ្ញា នោះ ដែលជា ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ។

លុះមកដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ បទដំបូងរបស់ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី ១ រូបនេះបានចេញផ្លូវការហើយ ក្រោមចំណងជើងថា “ស្រលាញ់អ្នកណាក៏គេមានសង្សារ” ដែលជាការ និពន្ធទំនុកច្រៀងដោយ អ៊ីនុ, និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយ សាន់ សុវណ្ណឌីន។

មកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ នេះ បទមួយនេះ មានអ្នកចូលទស្សនានៅលើ YouTube ជាង៣លានដងបាត់ទៅហើយ។ កាន់តែពិសេសជាងនេះទៅទៀតនោះ សូម្បីតែជនជាតិឥណ្ឌា ក៏ពេញចិត្តបទនេះផងដែរ ដោយបានលើកយកមកច្រៀងតាមថែមទៀតផង ថែមទាំងសរសើរមិនដាច់ពីមាត់ថាពីរោះខ្លាំងណាស់។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕

Related posts

Leave a Comment