ជួយគាំទ្រផងបងប្អូន! នេះជាការដាំដុះបន្លែធម្មជាតិ ប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រ ប្រើជាមួយទឹក មិនចាំបាច់មានដីទេ ជាពិសេសមិនប្រើជីគីមីឡើយ

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាប បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃការដាំបន្លែ ក្នុងកសិដ្ឋាន មួយ នៅខេត្តសៀមរាប គឺជាការដាំដុះបន្លែធម្មជាតិ ប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដីនោះទេ ។ លោកជំទាវ ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“អរគុណសន្តិភាព ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ។ បងប្អូនសាកក្រឡែកមកមើលការដាំបន្លែលក្ខណៈបែប Bio Organic របស់កសិដ្ឋាន Happy +Co នៅក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី និងត្រូវរក្សាសីតុណ្ហភាព ២៧អង្សារ រយៈពេលនៃការប្រមូលផលគឺចន្លោះពី ៥ ទៅ ៧សប្ដាហ៍ ។

អ្វីដែលសំខាន់នោះ ក្នុងវិស័យកសិកម្មរបស់ Happy+Co ផ្ដោតលើគុណភាព សុវត្ថិភាព និងសុខភាពរបស់អតិថិជនជាចំបង ដែលបន្លែរបស់គាត់មិនប្រើជីគីមីឡើយ ជាពិសេសគាត់បានជួយអោយបងប្អូនកសិករនៅក្នុងមូលដ្ឋានមានការងារធ្វើ និងកាត់បន្ថយការ ធ្វើការចំណាកស្រុកថែមទៀតផង ។ នេះគឺជាការចែករំលែកបទពិសោធន៍ថ្មីៗ ដែលនាងខ្ញុំទទួលបាន ពីប្រជាពរដ្ឋរស់នៅក្នុងខេត្តសៀមរាប “៕

Related posts

Leave a Comment