ទ្រី ដាណា៖ ទោះមានលុយច្រើនប៉ុណ្ណា ក៏ដោយ ក៏ថៅកែហាងពេជ្រ ម្នាក់នេះ នៅធ្វើខ្លួនយ៉ាងសាមញ្ញាបំផុត អង្គុយហូបបបរតាមចិញ្ចើមផ្លូវ ថែមទាំងនិយាយថា…

បងប្អូន ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ទ្រី ដាណា នោះ។ លោកស្រី មិនត្រឹមតែមានភាពជោគជ័យ ទៅលើមុខជំនួញរបស់ខ្លួន នាពេលបច្ចុប្បន្ន ប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ ទៀតផង ដោយគេតែងតែឃើញ ថៅកែ រូបនេះ ជួយយកអាសារគេ ជាញឹកញាប់មិនដែលដាច់ឡើយ។

ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ថៅកែស្រីដ៏ស្រស់ស្អាតម្នាក់នេះវិញ អាចនឹងធ្វើឲ្យមហាជនមួយចំនួនស្ទើរមិនគួរឲ្យជឿ ព្រោះគាត់ជាមនុស្សសាមញ្ញាខ្លាំងណាស់ មិនចេះប្រកាន់ខ្លួនជាអ្នកមានឡើយ។

ជាក់ស្តែងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា អង្គុយញុាំបបរតាមចិញ្ចើមផ្លូវ យ៉ាងសាមញ្ញាបំផុត។ លោកស្រី ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ខ្ញុំសុំនិយាយរឿងពិតមួយណា​ អាហារ និងបបរ ដែលនាងខ្ញុំធ្លាប់ញុំាតាមហាងទំនេីបផ្សេងៗ មិនឆ្ងាញ់ស្មេី តាមចិញ្ចើមផ្លូវបែបនេះឡេីយ មិនជឿសាកមេីលបាន”៕

Related posts

Leave a Comment