រឿងនេះមិនទាន់ចប់ទេ! ប្ដីចេញមកបកស្រាយ ក្រោយប្រពន្ធដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ទាមទារសំណងពីប្តី ៨០លានរៀល…(មានវីដេអូ)

ថ្មីៗនេះមានបុរសម្នាក់មានឈ្មោះគណនី ChYa StepPrô បានបង្ហោះរៀបរាប់ពីក្ដីឈឺចាប់ធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយលើកឡើងថាភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់ បែរជាក្បត់ចិត្ដរបស់ខ្លួនទៅមានប្រុសផ្សេង។ដោយរៀបរាប់ថាភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់ បែរជាក្បត់ចិត្ដរបស់ខ្លួនទៅមានប្រុសផ្សេង។

ជាមួយគ្នានេះនាងខាងប្រពន្ទបានបង្ហោះឲ្យដឹងថានាងក៏បានដាក់ពាក្យបណ្ដឹងទាក់ទងចំពោះរឿងខាងលើនេះ ទៅកាន់តុលាការដោយមានការគំរាមកំហែងជាច្រើននោះ។ព្រមទាំងបន្ងែមទៀតថាបង្ខូច រូបនាងខ្ញុំ ដោយថារូបនាងខ្ញុំជាស្រីផឹតប្ដី ស្រីកាកី គ្មានកេរ្ដិ៍ខ្មាស់ រករឿងឈ្លោះដោយគ្មានមូលហេតុ ហើយថែមទាំងចោទនាងខ្ញុំ ជិះម៉ូតូអោបប្រុសផ្សេងទាំងមិនមែនជាការពិត។ នាងខ្ញុំសុំសំណូមពរដូចតទៅ៖ ទី១ លេងលះលោក ថាត ទិត្យា ដោយឥតលក្ខខ័ណ្ឌ។ ទី២

ទាមទារផ្ដន្ទាទោស លោក ថាត ទិត្យា តាមផ្លូវច្បាប់។ ទី៣ សូមទាមទារសំណង ជំងឺចិត្ដចំនួន ៨០លានរៀល។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានតុលាការ ខេត្ដឧត្ដរមានជ័យ មេត្ដាជួយដោះស្រាយដោយក្ដីអនុគ្រោះ”៕ ក្រោយផ្ទុះរឿងនាយទាហានម្នាក់ចោទប្រកាន់ប្រពន្ធរបស់ខ្លួនជិះម៉ូតូអោបចង្កេះមនុស្សប្រុស ហើយខាងប្រពន្ធដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ទាមទារសំណងពីប្តី ៨០លានរៀល រហូតផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ពេលនេះបុរសជាប្តី នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គាត់បានមកកាន់ទីស្នាក់ការ។

Related posts

Leave a Comment